អន្តរជាតិ
ជនសង្ស័យម្នាក់ស្លាប់​ ខណៈប៉ូលីស​ចាប់បាន​ជន​សង្ស័យ​ពីរ​នាក់​ពាក់​ព័ន្ធ​ការ​បាញ់ប្រហារ​នៅបារាំង​​​​
08, Jan 2015 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
ជនសង្ស័យ​ពីរ​នាក់​ក្នុងការ​វាយប្រហារ​នៅ​បារាំង​ម្សិលមិញ ត្រុ​វ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ម្សិលមិញ ខណៈពេលដែល​គេ​ផ្តល់ព័ត៌មាន​ថា​ជនសង្ស័យ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ហើយ។ ព័ត៌មាន​ខាងលើ​ជាការ​អោយ​ពី​មន្ត្រី​ប្រឆាំង​ភេរវកម្ម​អាមេរិក ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មានការ​ទទួលស្គាល់​ពី​សំណាក់​អាជ្ញាធរ​បារាំង​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹង​ការ​ព័ត៌មាន​នេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN។


មន្ត្រី​ប៉ូលីស​ទទួលបន្ទុក​ប្រឆាំង​ភេរវកម្ម​អាមេរិក​បានអោយដឹងថា ជនសង្ស័យ​ពីរ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​បារាំង​កាលពី​ម្សិលមិញ​នេះ​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ហើយ។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​គេ​សម្លាប់​បាត់ទៅហើយ។ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ឡើយ​ចំពោះ​ការអះអាង​ខាងលើនេះ។ ក្រោយ​មាន​ករណី​វាយប្រហារ​លើ​ទស្សនា​វ​ដ្តី Charlie Hebdo ប៉ូលីស​និង​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំង​ក្រុម​ភេរវកម្ម​បាន​បើក​បើក​ប្រតិបត្តិការ​ប្រមាញ់​ជនសង្ស័យ​ទាំងបី​នាក់​នៅ​ភាគ​ឥ​សាន្ត​ប្រទេស​បារាំង។

ក្នុងចំណោម​ជនសង្ស័យ​មាន​ពីរ​នាក់​ជា​បងប្អូន​គ្នា ហើយ​មាន​ម្នាក់​ត្រូវបាន​គេ​ចាប់ខ្លួន​និង​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​តាំងពី​ឆ្នាំ ២០០៨ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​បណ្តាញ​សកម្មប្រយុទ្ធ​ដែល​ប៉ុនប៉ង​បញ្ជូន​កងកម្លាំង​ទៅ​អ៊ីរ៉ាក់។


© រក្សាសិទ្ធិដោយ thmeythmey.com