ជាតិ
អន្តរជាតិ
​លោ​ក​ ​W​o​l​i​n​s​k​i​ អ្ន​ក​​គូររូ​ប​​ត្លុ​ក​​​រ​ប​ស់​ ​C​h​a​r​l​i​e​ ​H​e​b​d​o​ ​ធ្លាប់​​​ម​ក​​​ក​ម្ពុ​ជា​​​កា​ល​ពី​​​ជា​ង​១​០​ឆ្នាំ​មុ​ន​
08, Jan 2015 , 3:22 pm        
រូបភាព
លោក Georges Wolinski អ្នក​គូររូប​ត្លុក​ដ៏​ល្បីល្បាញ​របស់​បារាំង​ដែល​បម្រើការ​ឲ្យ​កាសែត Charlie Hebdo ស្ថិតក្នុង​ចំណោម​មនុស្ស១២នាក់​ដែល​បាន​ស្លាប់ដោយសារ​​ការបាញ់ប្រហារ​នា​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ។ កាលពី​ជាង១០ឆ្នាំមុន លោក​បានមក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​ដំណើរ​ចេញពី​គុយបា រុស្ស៊ី ម៉ិ​ក​ស៊ិ​ក ឆែក ក្រូ​អាត និង​ទុយ​នី​ស៊ី ដើម្បី​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «Le Pire a de l’avenir»។



នៅ​កម្ពុជា លោក Wolinski បាន​ជួប​អតីត​អ្នកទោស​ខ្មែរក្រហម​ម្នាក់​ដែល​បាន​រៀបរាប់​ពី​ជីវិត​របស់ខ្លួន​នា​សម័យ​នោះ។ រូប​ត្លុ​ត​របស់លោក Wolinski មួយ​ត្រូវបាន​ចុះផ្សាយ​នៅ​សារព័ត៌មាន​ជា​ភាសា​បារាំង Cambodge Soir កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០២ ដោយ​រូប​ត្លុ​នោះ និយាយ​ពី​ការទទួល​ជំនួយ​របស់​ប្រទេស​អ្នក​ក្រពី​សំណាក់​ប្រទេស​អ្នកមាន។

លោក Georges Wolinski ដែលមាន​រហស្សនាម​ថា «Wolinski» ធ្លាប់​បម្រើការ​ឲ្យ Hara-Kiri, JDD, L’Humanité និង Le Nouvel Observateur។ លោក​កើត​នៅក្នុង​ឆ្នាំ១៩៣៤ និង​ធំធាត់​រហូតដល់​អាយុ១៣ឆ្នាំ​នៅក្នុង​ប្រទេស​ទុយ​នី​ស៊ី។ លោក​បាន​ចូល​បម្រើ​ឲ្យ Charlie Hebdo ក្នុង​ឆ្នាំ១៩៦១ និង​ធ្លាប់​ធ្វើជា​និពន្ធ​នាយក​ចន្លោះ​ពី​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៨១ ។ លោក​មាន​ម្តាយ​ជា​ជនជាតិ​បារាំង​កាត់​អ៊ីតាលី និង​ឪពុក​ជា​ជនជាតិ​ប៉ូឡូញ។

តាមរយៈ​ទស្សនាវដ្តី Charlie Hebdo លោក Wolinski ក៏បាន​សរសេរកោតសរសើរ​វិចិត្រករខ្មែរ​លោក ឯម សត្យា ដែលមាន​រហស្សនាម​ថា «Nono» ផងដែរ៕







© រក្សាសិទ្ធិដោយ thmeythmey.com