អន្តរជាតិ
បារាំង៖ ការផ្ទុះមួយកើតឡើងនៅក្បែរវិហារឥស្លាមភាគខាងកើតប្រទេសបារាំង
× ថ្ងៃព្រហស្បតិ៍នេះ ករណីផ្ទុះមួយផ្សេងទៀត នៅក្បែរហាងមួយជាប់វិហារឥស្លាមនៅភាគខាងកើតប្រទេសបារាំង។ ករណីផ្ទុះនេះមិនបានបណ្តាលអោយមនុស្សណាម្នាក់របួស ឬស្លាប់បាត់បង់ជីវិតឡើយ ហើយករណីផ្ទុះនេះមិនមានជាប់ពាក់ព័ន្ធករណីវាយប្រហារសម្លាប់រង្គាលម្សិលមិញនៅការិយាល័យទស្សនាវដ្តីឡើយ។នេះបើយោងតាមសារព័ត៌មាន Channel News Asia ។
ករណីផ្ទុះមួយផ្សេងទៀត បានកើតឡើងនៅជិតហាងមួយក្បែរវិហារឥស្លាមនៅភាគខាងកើតប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះ។ បើតាមការអោយដឹងពីមន្ត្រីក្នុងតំបន់ករណីផ្ទុះនេះមិនបានធ្វើអោយមានមនុស្សស្លាប់ឬរបួសឡើយ ហើយគ្មានព័ត៌មាន ឬសញ្ញាណាមួយជាប់ពាក់ព័ន្ធករណីវាយប្រហារការិយាល័យទស្សនាវដ្តីកាលពីម្សិលមិញឡើយ។ មន្ត្រីប៉ូលីសបានហៅករណីបំផ្ទុះនេះថាជាបទឧក្រិដ្ឋមួយ ដែលបង្កអស្ថិរភាពនៅក្នុងប្រទេសបារាំងស្របពេលដែលសន្តិសុខនៅបារាំងកំពុងតែតានតឹងស្រាប់។
មកទល់ពេលនេះក្រុមប៉ូលីសកំពុងបើកការស៊ើបអង្កេតទាក់ទិនករណីផ្ទុះនេះ ហើយសន្តិសុខត្រូវបានគេរឹតបន្តឹងខ្លាំងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com