ជាតិ
ពីនេះ ពីនោះ
ពាក្យ ៣ ម៉ាត់ ធ្វើឲ្យស្វាមីមានចិត្តកក់ក្តៅ
× មនុស្សប្រុសមានចិត្តទូលាយ ជាងមនុស្សស្រី ចេះគិតគូរវែងឆ្ងាយ មានសតិ និងក្លាហានជាងស្ត្រី។ ប៉ុន្តែ ទោះបីជាមនុស្សប្រុស មានភាពរឹងមាំយ៉ាងណាក៏ដោយ ក៏នៅតែត្រូវការពាក្យសរសើរពីប្រពន្ធដែរ។ ពាក្យសរសើរទាំងនេះ នឹងអាចធ្វើឲ្យស្វាមីអ្នក មានភាពកក់ក្តៅក្នុងចិត្ត។
1. លោកប្តីគឺ ជាបុរសដ៏ល្អបំផុត
ពាក្យនេះនៅក្នុងចិត្តមនុស្សប្រុស គឺសំខាន់ណាស់ ព្រោះវាបង្ហាញពីការគោរពរបស់ភរិយា ចំពោះស្វាមី។ នៅក្នុងការរស់នៅប្រចាំថ្ងៃ បុរសនឹងចាត់ទុកពាក្យនេះ ថាជាការគោរព តែបើនៅក្នុងមុខរបរវិញ គេនឹងយល់ថា វាជាការកោតសរសើរ។ ហើយបើនៅពេលដែលគេជួបឧបសគ្គក្នុងការរកស៊ី គេនឹងនឹកឃើញពាក្យនេះថា ជាការលើកទឹកចិត្ត។ ដូចនេះ បើអ្នកនិយាយពាក្យសរសើរនេះ ចំពោះប្តីអ្នក គេនឹងពេញចិត្ត និងមានភាពកក់ក្តៅ។
2. ខ្ញុំរៀបការជាមួយមនុស្សប្រុស ដែលល្អម្នាក់
ពាក្យនេះបង្ហាញពីភាពស្កប់ស្កល់ ដែលនារីមានចំពោះបុរស។ នៅពេលដែលបុរសលឺ គេនឹងមានមោទនៈភាពជាខ្លាំង ហើយខិតខំប្រឹងប្រែងរកស៊ី មកផ្គត់ផ្គង់ផ្ទះសំបែង ធ្វើយ៉ាងណាឲ្យប្រពន្ធមានសុភមង្គលជារៀងរហូត។
3. លោកប្តី គ្រប់គ្រងការងារធំក្នុងផ្ទះទៅ
ទោះបីជាពាក្យចាស់មួយពោលថា បុរសធ្វើការក្រៅផ្ទះ នារីគ្រប់គ្រងការងារក្នុងផ្ទះក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកនិយាយពាក្យនេះ បុរសនឹងយល់ថា នារីចេះគោរពគេ ហើយព្រមប្រគល់ការងារតូចធំក្នុងផ្ទះ ឲ្យអ្នកគ្រប់គ្រង ដោយមិនត្អូញត្អែរ សូម្បីតែមួយម៉ាត់។
ដូចនេះ ក្នុងនាមជាភរិយា អ្នកមិនត្រូវមានចិត្តចង្អៀត ត្រូវបើកចិត្តឲ្យទូលាយ ហើយថែមទាំងត្រូវតែមានពាក្យសរសើរ ចំពោះស្វាមី នោះទើបគ្រួសារមានសុភមង្គលជានិរន្តន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com