អន្តរជាតិ
ចាងហ្វាងកាសែត Charlie Hebdo ធ្លាប់ស្ថិតក្នុងបញ្ជីខ្មៅរបស់កាសែតក្រុមអាល់កៃដា
× កាលពីដើមខែមិនា ឆ្នាំ២០១៣ កាសែត The Weekly Standard បានដកស្រង់ខ្លឹមសារចេញពីទស្សនាវដ្តី «Inspire» របស់ក្រុមភេរវជនអាល់កៃដា ដែលបញ្ចេញបញ្ជីឈ្មោះមនុស្សដែលប្រមាថសាសនាឥស្លាម ដោយក្នុងនោះ មានឈ្មោះលោក Stephane Charbonnie (ហៅ Charb) ចាងហ្វាងកាសែត Charlie Hebdo ដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅទីស្នាក់ការក្រុងប៉ារីស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ។
ជាមួយនឹងការចុះផ្សាយរូបថត កាសែត Inspire ដែលគេជឿថាផ្សព្វផ្សាយចេញពីប្រទេសយ៉េមែន បានកំណត់បញ្ជីឈ្មោះបុគ្គលមួយចំនួន ហើយសរសេរពាក្យថា «Wanted: Dead or Alive' List»។ ក្រៅពីលោក Charb មានមនុស្សមួយចំនួនទៀតដែលស្ថិតក្នុងបញ្ជីខ្មៅ រួមមាន Molly Norris, Ayaan Hirsi Ali, Flemming Rose, Morris Swadiq, Salman Rushdie, Girt Wilders, Lars Vilks, Carsten Luste, Terry Jones និង Kurt Westergaard ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com