ជាតិ
ពីនេះ ពីនោះ
ពន្យល់​ពាក្យ «ទេសចរ» និង «ទេសចរណ៍»
09, Jan 2015 , 7:43 am        
រូបភាព
ដោយ: ថ្មីៗ
ពន្យល់​ពាក្យ



ជាទូទៅ​មនុស្ស​ភាគច្រើន​សរសេរ​ពាក្យ«ទេសចរ និង ទេសចរណ៍» ដោយ​យល់ច្រឡំ និង​មិនដឹង​ពី​របៀប​ប្រើប្រាស​ពាក្យ​នេះឡើយ។ អ្នកខ្លះ​និយាយថា ពាក្យ​មួយ​នេះ​មិនមាន«ណ៍»ទេ។ អ្នក​ខ្លះទៀត​និយាយថា ពាក្យ​មួយ​នេះ​ត្រូវតែមាន«ណ៍»ទើប​ត្រឹមត្រូវ។ ឯ​អ្នក​ខ្លះទៀត​ក៏បាន​និយាយ​ដែរ​ថា ពាក្យ«ចរាចរ និង​ចរាចរណ៍» គឺមាន​ន័យ​ពីរ​ផ្សេងគ្នា។
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ​តែ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។

ទី១. ពាក្យ«ទេសចរ» ជា​កិរិយាសព្ទ មានន័យថា អ្នកធ្វើដំណើរ​លំហែ​កម្សាន្ត។ឧទាហរណ៍៖ ភ្ញៀវទេសចរ​ទៅលេង​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប។
ទី២. ពាក្យ«ទេសចរណ៍» ជា​នាម មានន័យថា ការធ្វើដំណើរ​កម្សាន្ត​លំហែចិត្ត។ ឈ្មោះ​ក្រសួង​រដ្ឋមន្ត្រី​មួយ​កាន់កាប់​ខាងមុខ​ការ​នេះ គឺ​ក្រសួងទេសចរណ៍។ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com