ជាតិ
ពីនេះ ពីនោះ
កន្លែង​ណា ដែល​អ្នក​គួរ​ថើប?
09, Jan 2015 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្រី​ចូលចិត្ត​ការ​ថើប​ណាស់ ព្រោះ​វា​គឺជា​ការសម្តែង​នូវ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវចិត្ត​តែម្តង។ ដូច្នេះ បើសិនជា​អ្នក​ចង់​ក្លាយទៅជា​គូស្នេហ៍​ដែលមាន​ភាពស្និទ្ធស្នាល​ជាង​មុន​នោះ ចូរ​លះបង់​ទម្លាប់​ថើប​បូរ​មាត់ និង​សិក្សា​អំពី​កន្លែង​ថ្មី​វិញ​ទៅ។



កញ្ចឹងក
អ្នកដឹង​ហើយ​ថា មនុស្ស​ស្រី​ចូលចិត្ត​អោយ​អ្នក​ចាប់ផ្តើម​ត្រង់​កញ្ចឹងក​របស់​នាង​ណាស់ ព្រោះ​កន្លែង​មួយ​នេះ​អាចធ្វើអោយ​នាង​ពេញចិត្ត​យ៉ាងខ្លាំង។ ចូរ​កៀស​សក់​របស់​នា​ង​បន្តិច​បើសិនជា​សក់​នាង​វែង​ពេក ហើយ​ចាប់ផ្តើម​ថើប និង​ខាំ​អង្អែលថ្នមៗគល់​សក់ ចុះ​មកដល់​ឆ្អឹងដងកាំបិត​នាង ពេលនោះ​នាង​នឹងមាន​ការពេញចិត្ត​យ៉ាងខ្លាំង​តែម្តង។

ខ្នង
នេះ​ជា​ប្រភព​នៃ​សរសៃប្រសាទ​ប្រដាប់ភេទ​ទាំងអស់​ចេញ ដូច្នេះ ការ​ភ្ញោ​ច​នៅត្រង់​តំបន់​ចង្កេះ​តាមរយៈ​ការ​ម៉ាស្សា និង​ថើប ព្រមទាំង​ការ​ខាំ​លេង​ផង​នោះ វា​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​ភ្ញោ​ច​ទៅលើ​តំបន់​មួយ​នេះ។ វា​ក៏​ជា​មូល​ហេតុដែល​មនុស្ស​ស្រី​ចូលចិត្ត​ដែរ ជាពិសេស​នៅពេលដែល​អ្នក​ដាក់​ដៃ​អោប​ក្រោយខ្នង​របស់​នាង ខណៈពេល​ដើរលេង​នៅ​ខាងក្រៅ ព្រោះ​វា​ជា​សញ្ញា​បញ្ជាក់​អំពី​ភាពស្និទ្ធស្នាល និង​ជា​កាយវិការ​ដ៏​សិច​ស៊ី ដែល​ធ្វើអោយ​មនុស្ស​ស្រី​យល់ថា វា​គឺជា​រឿង​ក្តៅ​សាច់​បាន។

ថ្ងាស
អ្នក​ប្រហែលជា​មិន​យល់ថា កន្លែង​មួយ​នេះ​មាន​លក្ខណៈ​ល្អ​ជាងគេ​នោះទេ​មើលទៅ។ ថ្ងាស​ប្រហែលជា​មិនមែន​កន្លែង​ដែល​មនុស្ស​ត្រូវការ​នៅពេល​ឡើង​គ្រែ​ទេ តែ​នាង​នឹងមាន​មោទនៈ​ភាពខ្លាំង​នៅពេល​អ្នក​ទាញ​ក្បាល​នាង​មក​ថើប​នៅ​ថ្ងាស​វិញ ព្រោះ​វា​អាចជា​កន្លែង​មួយ​ដែល​បញ្ជាក់​អំពី​ភាព​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់ ហើយ​អាចធ្វើអោយ​នាង​ទន់ជង្គង់​បាន​ទៀតផង។

ម្រាមដៃ
ចុង​ម្រាមដៃ​ពោរពេញ​ទៅដោយ​ចុង​សរសៃប្រសាទ​ច្រើនណាស់ ដែលជា​ហេតុនាំអោយ​កន្លែង​នេះ​មាន​រំញោច​កាន់តែខ្លាំង​នៅពេល​ត្រូវបាន​គេ​ជញ្ជក់។ នៅពេល​អ្នក​ជញ្ជក់ និង​លិ​ត​ម្រាមដៃ​នាង នាង​នឹង​យល់ថា​អ្នក​ពិតជា​មាន​ជំនាញ​ខាង​ប្រើ​មាត់​ជាមិនខាន​ទេ ដូច្នេះ អ្នក​ក៏​កាន់​តែមាន​ភាពស្និទ្ធស្នាល​បន្ថែមទៀត​ដែរ​ចំពោះ​ការប្រើ​ម្រាមដៃ។

ក្បាល​សុដន់
ការ​ជញ្ជក់​ក្បាល​សុដន់​នឹងធ្វើ​អោយ​នាង​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​សម្រាប់​បង្កើត​នូវ​សេចក្តីស្នេហា។ ក្បាល​សុដន់​ហាក់បីដូច​ជាមាន​ភាព​ទាក់ទាញ​ណាស់ ហើយ​សម្រាប់​ស្ត្រី​ខ្លះ ការ​ភ្ញោ​ច​នៅ​កន្លែង​នេះ​នឹង​បង្កើតបានជា​រំញោច​ដ៏​ត្រឹមត្រូវ​មួយ​ទៅដល់​ប្រដាប់ភេទ​របស់​នាង​ទៀតផង។ ដូច្នេះ ចូរ​កុំ​ភ្លេច​ធ្វើ​វា​អោយសោះ នៅពេលដែល​អ្នក​កំពុងតែ​វាយលុក​ដល់​សុដន់​របស់​នាង​ហើយ​នោះ។

ត្រចៀក

ត្រចៀក​របស់​នាង​ប្រហែលជា​កន្លែង​ដែលមាន​រំញោច​តិចតួច​ដែរ​ក្នុងពេល​លិ​ត និង​ជ​ញ្ជា​ក់ថ្នមៗ ព្រោះ​មាន​ចុង​សរសៃប្រសាទ​ច្រើនណាស់​នៅទីនេះ។ ស្ត្រី​ភាគច្រើន​មាន​រំញោច​ខ្លាំងណាស់​ចំពោះ​ការ​ភ្ញោ​ច​នៅ​ត្រចៀក។ ដូច្នេះ ខណៈពេលដែល​អ្នក​ជញ្ជក់​ត្រចៀក​របស់​នាង ចូរ​ប្រាកដថា អ្នក​បាន​ប្រើ​ឱកាស​នេះ​ដើម្បី​ខ្សិ​ប​រឿង​អ្វីមួយ​អំពី​ភាព​ទាក់ទាញ​របស់​អ្នក​ចំពោះ​នាង និង​អ្វីដែល​អ្នក​ចង់អោយ​នាង​ធ្វើ​ក្រោយពី​អ្នក​បានបញ្ចប់​ការ​ជ​ញ្ជា​ក់​នេះហើយ៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com