អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី​យី​ង​ឡាក់​អាច​នឹងត្រូវ​ផ្អាក​ពី​ការចូលរួម​ក្នុង​ឆាកនយោបាយ​ប្រាំ​ឆ្នាំ
09, Jan 2015 , 3:02 pm        
រូបភាព
ដោយ:
សភាជាតិ​ថៃ​នឹង​បោះឆ្នោត​សម្រេច​លើ​ករណី​បទល្មើស​សាធារណៈ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីន​ណា​វ៉ា​ត្រា ដែល​បានធ្វើអោយ​បាត់បង់​ចំណូល​នៅក្នុង​គម្រោង​ស្រូវ​អង្ករ​ថៃ​នៅពេលដែល​លោកស្រី​កាន់ដំណែង​ជា​នាយករដ្ឋមន្ត្រី​និង​ប្រធាន​ស្ថាប័ន​នេះ។ដំណើរ​នៃ​ការសម្រេច​នេះ​អាច​នឹង​ធ្វើអោយ​លោកស្រី​ប្រឈមមុខ​និង​ការផ្អាក​ពី​ជិវិត​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ។



នៅ​ថ្ងៃទី០៩មករា​នេះ​សភាជាតិ​ថៃ​នឹង​ដំណើរការ​ក្នុងការ​ដាក់ទោស​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីន​ណា​វ៉ា​ត្រា​ពីបទ​ប្រព្រឹត្ត​បទល្មើស​សាធារណៈ​ដែល​បានធ្វើអោយ​បាត់បង់​នូវ​ប្រាក់ចំណូល​ជាច្រើន​នៅក្នុង​ង​ស្ថាប័ន​អង្ករ​ជាតិ​ថៃ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោកស្រី​នៅពេលដែល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។

អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីន​ណា​វ៉ា​ត់​ត្រា​ដែល​ត្រូវបាន​ទម្លាក់​ពីមុខ​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី២២ឧសភា​ឆ្នាំ២០១៤កន្លងទៅនេះ​កំពុង​ប្រឈមមុខ​និង​ដាក់ទោស​លើ​បទល្មើស​សាធារណៈ​ដោយ​ហាម​មិនអោយ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ។

ទោះបីយ៉ាងណា​ក៏ដោយ ដើម្បី​ដាក់ទោស​លោកស្រី​យី​ង​ឡាក់ ដោយ​ផ្អែកលើ​ការចោទប្រកាន់​បទល្មើស​ពុករ​លួ​នេះ គឺ​ត្រូវ​ទាមទារ​អោយមាន​ការបោះឆ្នោត​សម្រេច​គាំទ្រ​ពី​សភាជាតិ​ដោយ​សំឡេង​បី​ភាគ​ប្រាំ​នៃ​ចំនួន​សមាជិក​សភាជាតិ​សរុប​ទាំងអស់២៥០រូប​របស់​ថៃ​ជាមុនសិន​ទើប​អាចអនុវត្ត​ការចោទប្រកាន់​និង​ដាក់ទោស​លោកស្រី​បាន។ជាមួយគ្នានេះ​ផងដែរ​លោក​អនុប្រធាន​សភា​ថៃ  Surachai Liengboonlertchai បាន​បញ្ជាក់ថា​សំណុំរឿង​នឹងត្រូវ​បិទ​បញ្ចប់​យ៉ាងហោចណាស់​នៅ​ចុង​ខែម​ករានេះ។

យ៉ាងណាមិញ​បើ​យោងតាម​អ្នកវិភាគ​នយោបាយ​ថៃ​ដំណើរការ​នៃ​ការដាក់ទោស​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​អាចជា​គោលដៅ​ចុងក្រោយ​របស់​អ្នកគាំទ្រ​របបរាជានិយម​ដែល​មានបំណង​លុបបំបាត់​នូវ​អំណាច​និង​ឥទ្ធិពល​របស់​ត្រកូល​ស៊ីន​ណា​វ៉ា​ត់​ត្រា​ដែល​បានឈ្នះ​រាល់​ការបោះឆ្នោត​តាំងពី​ឆ្នាំ២០០១មកអោយ​បាត់ឈ្មោះ​ពី​នយោបាយ​ថៃ​តែម្តង។

គួរបញ្ជាក់​ផងដែរ​លោកស្រី​យី​ង​ឡាក់​ត្រូវបាន​ចោទប្រកាន់​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថៃ​ដោយបាន​ធ្វើអោយ​បាត់បង់​នូវ​ប្រាក់ចំនូល​នៅក្នុង​កម្មវិធី​ស្រូវ​អង្ករ​ថៃ​ដែល​លើក​ទី១ធ្វើអោយ​បាត់បង់​ថវិកា៣២.៣ពាន់​លាន​បាត​លើក​ទី២២២០.៩ពាន់​លាន​បាត​និង​លើក​ទី៣៣៣២.៣ពាន់​លាន​បាត​ដែល​ការបាត់បង់​បង្ហាញ​ពី​ភាព​អ​សមត្ថ​ភា​ក្នុង​ចាត់វិធានការ​ប្រឆាំង​អំពើពុករលួយ​ដែល​កើត​នៅក្នុង​ស្ថាប័ន​របស់​របស់​លោកស្រី​ក្នុងនាម​ជា​ប្រធាន​និង​នាយករដ្ឋមន្ត្រី​ផង៕
 


© រក្សាសិទ្ធិដោយ thmeythmey.com