ជាតិ
សង្គមជាតិ
កម្ពុជា ថៃ ភូមា មានប្រជាជនកាន់ព្រះពុទ្ធសាសនាច្រើនជាងគេនៅអាស៊ី
× ប្រទេសចំនួន៥ ដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេ ក្នុងចំណោមបណ្ដាប្រទេសចំនួន១២នៅតំបន់អាស៊ី។ នេះបើតាមរបាយការណ៍ស្រង់ស្ថិតិនៅឆ្នាំ២០១៤របស់សៀវភៅកម្ពុជសុរិយា ដែលរៀបចំឡើងដោយក្រសួងធម្មការ និង សាសនា។
ប្រទេសចំនួន៥ ដែលមានប្រជាពលរដ្ឋកាន់ ព្រះពុទ្ធសាសនាច្រើនជាងគេរួមមាន៖ ប្រទេសកម្ពុជា មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៩៥ភាគរយ។ ប្រទេសភូមា មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៩៥ភាគរយ។ ប្រទេសថៃ មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៩៥ភាគរយ។ ប្រទេសទីបេ មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៩០ភាគរយ និងប្រទេសជប៉ុន មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៨៥ភាគរយ។
ដោយឡែកប្រទេសស្រីលង្កា មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៧៥ភាគរយ។ ប្រទេសឡាវមានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៦០ភាគរយ។ ប្រទេសវៀតណាម មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៥៥ភាគរយ។ ប្រទេសឥណ្ឌា មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៤០ភាគរយ។ ប្រទេសកូរ៉េខាងត្បូង មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន៣០ភាគរយ។ ប្រទេសម៉ាឡេស៊ី មានពលរដ្ឋកាន់ពុទ្ធសាសនា ចំនួន២០ភាគរយ និងប្រទេសចិន (ដីគោក និងតៃវ៉ាន់) មានអ្នកកាន់ តែមិនមានស្ថិតិច្បាស់លាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com