អន្តរជាតិ
រដ្ឋាភិបាល​វៀតណាម​អនុ​ញ្ញ​ត​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​អាច​រៀបការ​បាន
10, Jan 2015 , 8:24 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​វៀតណាម បាន​លុបចោល​នូវ​បទបញ្ជា ដែល​បាន​ហាម​និង​ពិន័យ​មិនអោយ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដោយ​អនុញ្ញាតអោយ​ពួកគេ​អាច​រៀបការ​ជាមួយគ្នា​បាន។ ការទទួលស្គាល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នានេះ ធ្វើឡើង​ក្នង​គោលបំណង​ចម្បង ដើម្បី​ទាក់ទាញ និង​បង្កើន​ភ្ញៀវ​ទេសចរណ៍​ដែល​និយម​ស្រលាញ់​ភេទ​ដូចគ្នា ហើយ​អាចធ្វើ​ដំណើរ​កំសាន្ត​នៅក្នុង​ប្រទេស​វៀតណាម​បាន​ដោយ​សេរី។


កាលពីថ្មិៗកន្លងទៅនេះ រដ្ឋាភិបាល​វៀតណាម បាន​លុបចោល​នូវ​បទបញ្ជា ដែល​បាន​ហាម​មិនអោយ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​វៀតណាម​អាច រៀបការ​ជាមួយគ្នា​បាន ហើយ​ការកែ​ប្រ​នេះ​ក៏​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​នូវ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល និយម​ស្រលាញ់​ភេទ​ដូចគ្នា​អាចធ្វើ​ដំណើរ​កម្សាន្ត នៅ​ក្នង​ប្រទេស​វៀតណាម​បាន​ដោយ​សេរី។

ទោះបីជា​ច្បាប់​មិនទាន់បាន​អនុម័ត​ជា​ផ្លូវការ​និង មិន​ទទួល​ការការពារ​ក្នង​ករណី​មាន​ជម្លោះ​នៃ​អាពាហ៍ពិពាហ៍ រវាង​អ្នកមាន​ភេទ​ដូចគ្នា ដែល​រាប់បញ្ចូល​ទាំង​បុរស​ស្រលាញ់​បុរស និង​ស្ត្រី​ស្រលាញ់​ស្ត្រី ក៏ដោយ បទបញ្ជា​ដែល​បាន​បញ្ញត្តិ​នៅ​ក្នង ច្បាប់​អាពាហ៍ពិពាហ៍​វៀតណាម​ឆ្នាំ២០១៣ ដែល​បាន​ហាម និង​ពិន័យ​ចំពោះ​អ្នក​ដែល ស្រលាញ់គ្នា​បាន ន​រាក​រណ៍​នូវ​បញ្ញត្តិ​នោះ​ហើយ។

ជាមួយនឹង​ការកែប្រែ​នេះដែរ សភាជាតិ​វៀតណាម បាន​រំពឹងទុក​ថា​នឹង​អាច​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍ ដែលជា អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​កាន់តែច្រើន ក្នុងនោះ​សភា​វៀតណាម ដែល​បាន​រំពឹងថា​នឹង​អាច​ទទួល​ចំណូល​ប្រមាណ ប្រាំបួន​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ពេលដែល​អនុវត្ត​បទ​បញ្ញត្តិ​ថ្មី​នេះ។

ដោយឡែក​បើ​ប្រៀបធៀប​នូវ​ការទទួលស្គាល់ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​អាច​រៀប​អា​ពា​ហ៍​អា​ពា​ហ៍​ជាមួយគ្នា​បាន វៀតណាម​ដែលជា​ប្រទេស​ប្រកាន់រ​បបក​ម្មុយ​នី​ស្ត បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ទទួលស្គាល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com