អន្តរជាតិ
តិចសាស៖ ​យ៉ាង​ហោច​ណាស់​ចំណាប់​ខ្មាំង​ពីរ​នាក់​ស្ថិត​​ក្នុង​​ដៃ​​ខ្មាន់​​កាំ​ភ្លើង​ម្នាក់​​​
11, Jan 2015 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
 យ៉ាងហោច​ណាស់​ចំណាប់​ខ្មាំង​ ២នាក់​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ខ្មាន់កាំភ្លើង​នៅក្នុង​តំបន់​ Tomball នៃរដ្ឋ​តិច​សាស​នៅ​ថ្ងៃ​នេះ។ ​ខាងក្រុម​ប៉ូលីស និងកងកម្លាំង​ពិសេស​រំដោះ​ចំណាប់​ខ្មាំង​កំពុង​ស្ថិត​ក្នុង​ប្រតិបត្តិការ និង​ចរចា​ដើម្បី​ធានា​ថា​ចំណាប់ខ្មាំងមិនមាន​គ្រោះថ្នាក់ទេនោះ។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី RT។ 


ខ្មាន់កាំភ្លើងម្នាក់​បាន​ចាប់មនុស្សយ៉ាងហោចណាស់ ២នាក់ជាចំណាប់ខ្មាំងនៅ​ក្នុងមន្ទី​រ​ពេទ្យមួយកន្លែង​ក្នុង​តំបន់ Tomball នៃរដ្ឋ​តិចសាសនៅថ្ងៃយប់ថ្ងៃសៅរ៍។ បើតាមការ​អោយដឹង​ពី​ប៉ូលីស​ក្នុង​តំបន់​ ខ្មាន់​កាំភ្ល់ើង​មាន​គ្នា​តែម្នាក់ប៉ុណ្ណោះ​ ហើយ​ក្រុម​ប៉ូលីស និង​កងកម្លាំង​ពិសេស​ព្យាយាម​ចរចារំដោះ​​ចំណាប់ខ្មាំង​ផងដែរ​មកទល់​ពេលនេះ។ តាមពីត​ទៅ​ជនជា​ខ្មាន់​កាំភ្លើងនោះ​ត្រូវ​បាន​គេ​កំណត់​អត្ត​សញ្ញាណ​បាន​ហើយ ​ដោយ​ជន​នោះជា​ឳពុក​អ្នកជំនឺ​ម្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ដែរ​ ហើយ​ជន​នោះ​ទំនង​ជា​មាន​បញ្ហា​ស្មារតី។ ​

យ៉ាងណាក៏ដោយ ប្រភព​ខ្លះ​ទៀត​អះអាង​ថា គេ​នៅមិន​ទាន់ដឹង​ថា​ជន​ដែល​ចាប់​ចំណាប់ខ្លាំង​នោះ​មានអាវុធ​ក្នុង​ដៃឬអត់​ឡើយ​ ប៉ុន្តែ​គេជឿថា​ជន​នោះ​មាន​អាវុធ​ក្នុងដៃ​ ហើយ​ស្ថាន​ការ​ណ៍​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំង​ថៃម​ទៀត​ផង។ ប៉ុន្តែ​គេ​បាន​សន្និដ្ឋាន​ហើយ បុរស​ជា​ខ្មាន់​ភ្លើងនោះ​ ត្រឹមតែ​ជា​មនុស្ស​មាន​វិបត្តិផ្លូវ​ចិត្ត​ និង​បញ្ហា​ស្មារតី​ប៉ុណ្ណោះ​ មិន​​មាន​ជាប់​ពាក់​ព័ន្ធ​ក្រុម​ភេរ​វជន​​អ្វី​នោះ​ឡើយ។​

​​គួរបញ្ជាក់​ថា​ ការ​ចាប់​ចំណាប់​ខ្មាំងនេះកើតឡើង​ស្របពេល​ដែល​សហរដ្ឋ​អាមេរិកប្រកាស​ព្រមាន​ដល់​ប្រជាជនខ្លួនអោយ​ប្រុង​ប្រយ័ត្ន​ និងបង្កើន​សន្តិសុខ​ក្រែងមាន​ករណី​វាយប្រហារ​ដោយ​ក្រុម​ភេរវជន ក្រោយមាន​ការ​វាយប្រហារ​សម្លាប់​រង្គាល​នៅ​បារាំង​​​ ។ អាមេរិក​ក៏ជា​មុខ​សញ្ញាដ៏ធំបំផុត​មួយ​របស់​ក្រុម​ភេរវជន​​ ហើយ​ក្រុម​ភេរវជន​ក៏បានព្រមាន​​ប្រកាស​​វាយ​ប្រហារ​លោកខាង​លិច​ផ្សេង​ទៀត​ផងដែរ​នៅពេលខាងមុខ៕




© រក្សាសិទ្ធិដោយ thmeythmey.com