ជាតិ
សង្គមជាតិ
ក្រសួង​ព័ត​មាន​នឹង​ផ្អាក​ការផ្សាយ​របស់​ស្ថានីយ៍ ដែល​នៅ​បន្ដ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង
11, Jan 2015 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​ព័ត៌មាន​នឹង​ផ្អាក​ការផ្សាយ​របស់​ស្ថានីយ៍​វិទ្យុ និង​ទូ​រទ​ស្ស៍​បណ្ដោះអាសន្ន​ចាប់ពី២សប្ដាហ៍ ដល់១ខែ និង​ឈានដល់​ការដកហូត​អាជ្ញាប័ណ្ណ​ទាំងស្រុង​ពី​ស្ថានីយ៍​នោះ បើសិនជា​ស្ថានីយ៍ទូរទស្សន៍​ណាមួយ នៅតែ​បន្ដ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ល្មើស​នឹង​ខ្លឹមសារ​ចរាចរ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី១១ មករា​នេះ របស់​ក្រសួង​ព័ត៌មាន។



ក្រសួង​ព័ត​មាន​ធ្វើការ​ក្រើនរំលឹក​ដល់​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់​ជាថ្មី​ម្ដងទៀត ដោយ​ឲ្យ​ស្ថានីយ៍​ទាំងនោះ​ធ្វើការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​ចំនុច​ដូចដែល​មានចែង​ក្នុង​សារាចរ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត។ កន្លងមក​ក្រសួង​បានចេញ​សារាចរ​ចុះ​ថ្ងៃទី០១ តុលា ឆ្នាំ២០១៤ ស្ដីពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដោយ​ហាម​មិន​ឲ្យ​ស្ថានីយ៍​ទាំងនោះ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ពី​ម៉ោង៦ ដល់​ម៉ោង៨យប់​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com