ជាតិ
សង្គមជាតិ
ស្លាប់៣នាក់ របួសធ្ងន់ ស្រាល ១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
× មនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់១៦នាក់ របួសស្រាល៣នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ១៤លើក ។នេះបើតាមរបាយការណ៍នៅថ្ងៃទី១១ ខែមករានេះ នៃអគ្កស្នងការដ្ឋាននគរបាលជាតិ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះបានបង្កឲ្យខូចខាតយានយន្តសរុប ២៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៨គ្រឿងរថយន្តធុនតូចចំនួន ០៥គ្រឿងរថយន្តធុនធំ ០១គ្រឿងនិងយានផ្សេងៗចំនួន ០២គ្រឿង ។
ចំពោះមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ គឺបណ្ដាលមកពីបើកបរល្មើសល្បឿន ៦លើក បើកបរមិនគោរពសិទ្ធ១លើក មិនប្រកាន់ស្តាំ ១លើក បើកបរប្រជែងគ្នាគ្រោះថ្នាក់៤លើក បើកបរបត់មិនប្រុងប្រយ័ត្នគ្រោះថ្នាក់ ០១លើក និងជិះម៉ូតូឆ្លងផ្លូវ ១លើក។ ជាមួយគ្នានោះអ្នកបើកបរគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព១៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com