អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេ​ដឹក​នាំ​ពិភពលោក​ និង​​មនុស្ស​​ប្រហែល​រាប់​សែន​នាក់​ដើរ​​​គោរព​វិញ្ញាណក្ខន្ធ​​អ្នក​កាសែត​​Charlie​
11, Jan 2015 , 9:10 pm        
រូបភាព
ទីក្រុងប៉ារីស​កំពុងទទួល​មេដឹកនាំ​ពិភពលោក និងពលរដ្ឋ​គ្រប់ជាតិសាសន៍​ប្រហែល១លាន​នាក់​នៅ​ទីលាន​ Place de la Nation ដែលកំពុងជួបជុំគ្នា​នៅ​ចាប់ពីរសៀល​ថ្ងៃ​អាទិត្យ (ម៉ោង​ក្នុងទីក្រុង​ប៉ារីស) ដើម្បី​គោរពវិញ្ញាណក្ខន្ធ​ជនជាតិ​បារាំង​​ទាំង​១៧​នាក់​ ពិសេស​អ្នកកាសែតCharlie Hebdo ដែល​បាន​ស្លាប់នៅក្នុង​ហេតុការណ៍​វាយប្រហារ​ដោយក្រុមភេរវករ​ និង​ដើម្បី​បង្ហាញ​អំពី​ការ​ការពារ និង​ការ​គាំទ្រ​សិទ្ធិសេរីភាព​នៃសារព័ត៌មាន សិទ្ធិ​បញ្ចេញ​មតិ​ជាដើម។​


គឺ​ជា​ការ​ចូលរួម​នៃព្យុះ​ហយាត្រា​ដ៏ធំ និងជាប្រវត្តិសាស្ត្រ​នៅ​ក្នុងប្រទេស​បារាំង។ មេដឹកនាំ​កំពូលនៅក្នុងសហភាពអឺរ៉ុប អ៊ីស្រាអែល ហ្សកដង់ រុស្ស៊ី ប៉ាឡេស៊្ទីន នឹង​មេដឹកនាំធំៗ​ជាច្រើន​ទៀត​បាន​មកចូលរួម​ដើរ​ព្យុះហយាត្រា​ដើម្បី​សំដែង​ការ​ប្រឆាំង​នឹង​ការ​វាយប្រហារ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។

បណ្តាញសារព័ត៌មាន​អន្តរជាតិ​លើពិភពលោក​សុទ្ធតែ​បាន​ផ្សាយផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះ ពី​ទីក្រុង​ប៉ារីស។ អ្នកសារព័ត៌មាន​នៃប្រទេស​បារាំង​បានធ្វើអត្ថាធិប្បាយ​ច្រើនដង ដើម្បី​បញ្ជាក់ និង​ពន្យល់ថា​ការ​ជួបជុំ​នេះមនុស្ស​រាប់សែននាក់នៅទីក្រុង​ប៉ារីស និង​រាប់លាននាក់​នៅ​ក្នុងទូទាំងប្រទេស​បារាំងនោះ គឺ​មិនមែន​ជាការ​លើកទឹកចិត្តជំរុញឲ្យ​មាន​ការស្អប់គ្នា និង​ប្រកាន់​ពូជសាសន៍​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com