អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ារីស៖ ១លាននាក់ជួបជុំគ្នា គឺ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព ជាជាង​ការ​ស្អប់​
11, Jan 2015 , 11:28 pm        
រូបភាព
ដោយ:
ការ​ជួបជុំ​ទ្រង់ទ្រាយធំ​ជា​ប្រវត្តិសាស្ត្រ​​ដែល​មិនធ្លាប់មាន​នៅ​ ក្នុងប្រទេស​បារាំង ចំនួន​១លាន​នាក់​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​បារាំង​ ក្រោយការ​វាយប្រហារ​ទៅលើទស្សវនាវដ្តី Charlie Hebdo នោះ គឺមិនមែនជា​ជា​ការ​បង្ហាញ​ការ​សងសឹក និង ការ​ស្អប់​ប្រឆាំង​នឹង​ក្រុម​ភេវរករ​ឡើយ ប៉ុន្តែ​វា​គឺជា​សកម្មភាព​ដែល​បង្ហាញអំពី​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​ បារាំង រួម​ជាមួយ​ពិភពលោក​។


នេះគឺជាសារ​ដែលអ្នកសារព័ត៌មាន និងមេដឹកនាំ​របស់​បារាំង​បាន​ខិតខំ​ប្រាប់​ពិភពលោក។ គឺជាសាមគ្គីភាព​ក្នុង​បរិបទនៃសេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញ​មតិ​។ អ្នកកាន់សាសនាអ៊ីស្លាម ជនជាតិបារាំង និងជនជាតិ​ផ្សេងៗទៀត​ក្នុង​ចំណោម​អ្នកដើរព្យុះហយាត្រា បានហោរកញ្ជ្រៀវ​ម្តងៗ ដែល​ធ្វើឲ្យមានការ​ភ្ញាក់ផ្អើល​ថា ហេតុអ្វី​ការ​ជួបជុំ​ដែល​ដើម្បី​កាន់ទុក្ខ និង​គោរពវិញ្ញាក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ចំនួន​១៧​នោះ ត្រូវមាន​សំឡេង​ហោរសប្បាយទៅវិញ។ អ្នកកាសែត​បារាំង អ្នកដង្ហែក្បួន​បាន​ពន្យល់ថា នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​ការ​​រីករាយ​​ក្នុង​ការ​រួបរួមគ្នា និង​សាមគ្គីភាព​ជាមួយ​គ្នា​រវាង​មនុស្ស​ក្នុង​ពិភពលោកនិយាយជារួម និង​រវាង​ជនជាតិ​បារាំង​និយាយ​ដោយ​ឡែក៕



© រក្សាសិទ្ធិដោយ thmeythmey.com