ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ«ទស្សនៈ, ទស្សន» អាច​សរសេរ​បាន​ទាំងពីរ​មែនដែរ​ឬទេ?
12, Jan 2015 , 7:35 am        
រូបភាព
ដោយ: ថ្មីៗ
​ពន្យល់​ពាក្យ



តើ​ពាក្យ«ទស្សនៈ, ទស្សន» អាច​សរសេរ​បាន​ទាំងពីរ​មែនដែរ​ឬទេ?



នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺអាច​សរសេរ​បាន​ទាំងពីរ ទី១ សរសេរ​ជា«ទស្សនៈ»ទី២ សរសេរ​ជា«ទស្សន»ក៏បាន​ដែរ ពាក្យ​នេះ​មានន័យថា ការ​ឃើញ, ដំណើរ​យល់ឃើញ, បញ្ញា​សាមញ្ញ។ ប៉ុន្តែ​ប្រសិន​ជាស​សេរ​ពាក្យ​នេះ​ដោយមាន​ពាក្យ​ភ្ជាប់​នៅខាងមុខ​វា គឺ​ត្រូវ​សរសេរ​ជា«ទស្សន»។ ឧទាហរណ៍៖ ទស្សនកិច្ច, ទស្សន​វិ​ស្ស័​យ, ទស្សនវិជ្ជា។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com