ជាតិ
សង្គមជាតិ
លោក ថាច់ សេដ្ឋា បារម្ភពីកិត្តិយសខ្មែរក្រោមក្រោយឃាតកម្មលើគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី
× ប្រធានសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានបង្ហាញក្តីរន្ធត់ចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះឃាតកម្មលើព្រះគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី ព្រះនាម ថាច់ សំខាន់ នៅព្រឹកថ្ងៃចន្ទនេះ ដែលបង្កឡើងដោយព្រះសង្ឃមួយអង្គគង់ក្នុងវត្តនេះតែម្តង ។ « ខ្ញុំន្ធត់ចិត្តមែនទែនពេលឮដំណឹងនេះ ។ ខ្ញុំសោកស្តាយ ហើយបារម្ភពីកិត្តិយសព្រះពុទ្ធសាសនា ជាពិសេសកិត្តិពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោម ។ តែនេះជារឿង បុគ្គលទេ » ។ នេះជាការបញ្ជាក់របស់លោក ថាច់ សេដ្ឋា ។
លោក ថាច់ សេដ្ឋា ដែលកំពុងតែមមាញឹកចាត់ចែងក្រុមការងាររបស់ខ្លួនឲ្យស្រាវជ្រាវករណីនេះ នៅមិនទាន់អាចសន្និដ្ឋានថា មានមូលហេតុអ្វីឲ្យច្បាស់ ដែលនាំឲ្យព្រះសង្ឃមួយអង្គនោះសម្លាប់ព្រះគ្រូសូត្រឆ្វេងនោះនោះឡើយ។
តែយ៉ាងណាក៏ដោយ បើតាមសង្ឃដីការបស់ព្រះសង្ឃមួយចំនួនគង់នៅក្នុងវត្តសាមគ្គីរង្សីនោះ បានះអាងដូចគ្នាថា មូលហេតុដែលនាំឲ្យព្រះសង្ឃមួយអង្គនោះ យកកាំបិតចាក់សម្លាប់ព្រះគ្រូសូត្រឆ្វេងដោយសារព្រះអង្គខឹងនឹងព្រះតេជគុណ ថាច់ សំខាន់ ដែលបានផ្តល់ឱវាទដដែល ហាមមិនឲ្យព្រះសង្ឃអង្គនោះ ធ្វើអំពើមួយចំនួនដែលខុសធម៌វិន័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com