ជាតិ
រូបត្លុក
២០១៥ ឆ្នាំដ៏ប្រឈមមួយរបស់កម្ពុជា
× ២០១៥ ជាឆ្នាំដ៏ប្រឈមមួយរបស់កម្ពុជា។ វាគឺជាឆ្នាំទី២នៃអាណត្តិរដ្ឋាភិបាលទី៥ ដែលត្រូវបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅនៅដំណើរការប្រព័ន្ធរដ្ឋបាលសាធារណៈ និងវិស័យអាទិភាពមួយចំនួនដូចជា អប់រំ សុខាភិបាល ជាដើម។ វាគឺជាការដ្ឋានការងារដ៏ធំសម្បើមមួយដើម្បីឈានទៅកាន់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរ។
ឆ្នាំ២០១៥ ក៏ជាឆ្នាំចុងក្រោយ នៃការត្រៀមលក្ខណៈរបស់កម្ពុជា ដើម្បីចូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ប្រកួតប្រជែង។ អ្នកជំនាញនានាបានមិនទាន់បានមើលឃើញសក្តានុពលលេចធ្លោរបស់កម្ពុជានៅក្នុងការប្រកួតប្រជែងនេះនៅឡើយទេ។ ប្រសិនបើមានការត្រៀមខ្លួនបានគ្រប់គ្រាន់ កម្ពុជាក៏នឺងអាចឈរនឹងខ្លួននៅការប្រកួតប្រជែង ហើយអាចទាញឱកាស យកចំណេញពីទីផ្សារពាណិជ្ជកម្មដែលមានអតិថិជនជាង៦០០លាននាក់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com