កីឡាអន្តរជាតិ
អន្តរជាតិ
ភរិយា​ខ្សែប្រយុទ្ធ James Rodriguez បង្ហាញខ្លួន​ក្នុង​ក្រុម​បាល់ទះ VP Madrid
12, Jan 2015 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
Daniela Ospina ភរិយា​របស់​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី James Rodriguez នៃ​ក្លិប Real Madrid បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុងការ​ប្រកួត​កីឡាបាល់ទះ VP Madrid នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​មួយ​ជាមួយ​ក្លិប Fagaro Haris Tinerfeno។



Danela Ospina បាន​ប្រកួត​កីឡាបាល់ទះ ស្រប​ពេលដែល​ប្តី​របស់ខ្លួន James Rodriguez បាន​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ក្រុម Espanyol កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ក្រុម​បាល់បោះ​របស់​នាង​មិន​បានឈ្នះ​ការប្រកួត​ឡើយ។

នៅក្នុង​ក្រុម Daniela បាន​ពាក់​ស្លាក​លេខ១០ ដូចជា​ប្តី​របស់ខ្លួន​ផងដែរ។ Daniela អាយុ២២ឆ្នាំ គឺជា​អតីត​យ​កីឡាការិនី​បាល់បោះ​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ប៉ុន្តែ​នាង​បាន​ដកខ្លួន​ចេញ​ដើម្បី​ទៅ​រស់នៅ​ជាមួយ​ប្តី និង​កូន​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ។

Daniela គឺជា​ប្អូនស្រី​បង្កើត​របស់​អ្នកចាំទី Arsenal គឺ​កីឡាករ David Ospina ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com