ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ«តាំង, តាង» មានន័យ​ខុសគ្នា​ដូចម្តេច?
13, Jan 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ


តើ​ពាក្យ«តាំង, តាង» មានន័យ​ខុសគ្នា​ដូចម្តេច?



មនុស្ស​មួយចំនួន​ប្រើពាក្យ«តាំង, តាង» ច្រឡំ​គ្នា​ដោយ​មិនដឹងថា ប្រើ​នៅក្នុង​ន័យ​មួយណា។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។

ទី១. ពាក្យ«តាំង» ជា​កិរិយាសព្ទ មានន័យថា តម្កល់, ដាក់​ឲ្យ​ជា​របៀប, ចាប់​ផ្តើមធ្វើ, ឋិត​នៅ។ ល។ ឧទាហរណ៍៖ តាំងខ្លួន, តាំងងារ, តាំងចិត្ត, តាំងតុ, តាំងទ័ព, តាំងស្មារតី។ ល។

ទី២. ពាក្យ«តាង» ជា​កិរិយាសព្ទ​ដូចគ្នា តែ​មានន័យថា ជួស, ដាក់​ជា​ជំនួស។ ឧទាហរណ៍៖ តាងនាម​នៃ​ពុទ្ធបរិស័ទ, តាងក្រុម, តាងក្រសួង។ ល។ បើជា​នាម​វិញ​មានន័យថា តំណាង, ជំនួស។

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com