ជាតិ
សង្គមជាតិ
កម្មវិធី​CCCA​ផ្ត​ល់​ជំ​នួយ​​ដ​ល់​ក្រសួង​​ស្ថាប័ន​៨​​ឆ្លើយ​ត​ប​​​កា​រ​ប្រែ​ប្រួល​​​អា​កា​ស​ធា​តុ​
13, Jan 2015 , 8:03 am        
រូបភាព
កម្មវិធី​ស​ម្ព័​ន្ថ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា(CCCA) ប្រកាស​ផ្តល់​មូលនិធិ​ជំនួយឥតសំណង​ថ្មី​សម្រាប់​គាំទ្រ​ដល់​ក្រសួង ស្ថាប័ន​ចំនួន៨ ដែល​បានអនុម័ត​ផែនការ​សម្មភាព​ឆ្លើយតប​ទៅនឹង​ការ​ប្រែ  ប្រួល​អាកាសធាតុ​តាម​វិស័យ​របស់ខ្លួន(ផ.ស.ប.អ) នៅក្នុង​ឆ្នាំ២០១៥នេះ។ មូលនិធិ​ឥត​សំណង​នេះ មាន​កញ្ចប់​ថវិកា​ចំនួន២,២៥០ពាន់​ដុល្លារ​អាមេរិក។



កញ្ចប់​ថវិកា​ចំនួន២,២៥០ពាន់​ដុល្លារ​អាមេរិក នឹងត្រូវ​ផ្តល់​ជា​មូលនិធិ​ឥត​សំណង​ទៅ ដល់​ក្រសួង ស្ថាប័ន​ចំនួន៨ ដែល​បានអនុម័ត​ផែនការ​សម្មភាព​ឆ្លើយតប​ទៅនឹង​ការ​ប្រែ  ប្រួល​អាកាសធាតុ​តាម​វិស័យ​របស់ខ្លួន(ផ.ស.ប.អ)។

មូលនិធិ​ឥត​សំណង​នេះ ត្រូវបាន​ប្រកាស​កម្មវិធី​ស​ម្ព័​ន្ថ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា(CCCA) នៅក្នុង​សិក្ខាសាលា​ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី១២មករា​នៅ​សណ្ឋាគារ​សាន់វេ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​តំ ណា​ង​ក្រសួង​និង​ស្ថាប័ន​ទាំង៨ រួមមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​កិច្ចការនារី គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ។

ក្រៅពី​ការអនុម័ត​ផែនការ​សម្មភាព​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​តាម​វិស័យ ក្រសួង ឬ​ស្ថាប័ន ត្រូវមាន​សំណើ​គម្រោង​ដែល​សុំ ដែល​ត្រូវតែ​ផ្សារភ្ជាប់​នឹង​អាទិភាព​នៃ ផែនការ​សម្មភាព​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​តាម​វិស័យ ហើយ​បង្ហាញ​ពី​តម្លៃបន្ថែម​ពី​គំនិត​ផ្តួចផ្តើម​ដែលមាន​ស្រាប់។ សំណើ​គម្រោង ក៏ត្រូវ​រួមចំណែក​ដោយ​ផ្តា​ល់ដ​ល់​ការកាត់បន្ថយ​ឧស្ម័ន្ន​ផ្ទះ​កញ្ចក់ ឬ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ថ្នាក់មូលដ្ឋាន។ ជាមួយគ្នា​នោះ​ក្រសួង ឬ​ស្ថាប័ន​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក៏​អាច​ស្វែងរក​ដៃគូ​សហការ អនុវត្តន៍​សកម្មភាព​គម្រោង​នេះដែរ។

កម្មវិធី​CCCA  នឹង​គាំទ្រ​មូលនិធិ​នេះ​នៅ​ជុំ​បន្ទាប់​ទៀត​ក្នុង​ឆ្នាំ២០១៦ សម្រាប់​ក្រសួង​ចំនួន៦ផ្សេងទៀត​ដែល​កំពុង​រៀបចំ​កញ្ចប់​សេចក្តីព្រាង ផ.ស.ប.អ តាម​វិស័យ​របស់ខ្លួន។ ក្រៅពីនេះ ក៏​នឹងមាន​មូលនិធិ​សម្រាប់​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដែល​បើកចំហរ​តាម​លក្ខណៈ​ប្រកួតប្រជែង​សម្រាប់​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៥នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com