ជាតិ
ពីនេះ ពីនោះ
«គុណភាព​ជីវិត» ក្នុង​ក្របខណ្ឌ​នៃ​ការប្រឆាំង​អំពើពុករលួយ
13, Jan 2015 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
គុណភាព​ជីវិត គឺជា​ជីវិត​រស់នៅ​ដែលមាន​ក​កម្រិតជីវភាព​សមរម្យ​ថ្លៃថ្នូរ ដែល​អាចឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់ ដើម្បី​រស់ក្នុង​លក្ខខណ្ឌ​មួយ​ល្អ​ប្រៀបធៀប​នឹង​ស្ថានភាព​ជាក់ស្តែង​ដែល​គេ​រស់នៅ។ ពោល គឺជា​ការរស់នៅ​ក្នុងសង្គម​ដែល​ប្រកបដោយ​ភាព​សុភមង្គល និង​ទទួលបាន​ការគោរព​រា​ប់​អាន​ផ្តល់​តម្លៃ​ឲ្យ ពី​អ្នកផង​ទាំងពួង​ក្នុង​គ្រួសារ ដ៏​ដូចជា​ក្នុងសង្គម​ទាំងមូល។


 មេរៀននេះ​ស្តីពី គុណភាព​ជីវិត មានគោលបំណង​ទាញ​ការ​ចាប់អារម្មណ៍​របស់​សិស្ស​ចំពោះការ​ប្រព្រឹត្តិ​អំពើល្អ​ដើម្បី​ទទួល​បាននូវជីវិត​ដ៏​សមរម្យ​មួយ និងទទួល​បាន​នូវ​លទ្ធផល​ល្អ​សម្រាប់ជីវិត​របស់​ខ្លួន។ រូបភាព​ដែល​ត្រូវបានបង្ហាញ​នៅ​ក្នុង​មេរៀន (រូបខាងលើ) បង្ហាញអំពី​គុណភាពជីវិត​នៅក្នុងទីក្រុង​ និង​នៅទីជនបទ។ ការ​រស់នៅ​គឺ​ពោរពេញ​ដោយ​គុណភាព​ជីវិត ពីព្រោះ​មាន កន្លែងកម្សាន្ត (សួនច្បារ) កន្លែង​ផ្តល់​សេវាសាធារណៈគ្រប់គ្រាន់ (សាលារៀន មន្ទីរពេទ្យ ។ល។

ដកស្រង់ចេញពី​សៀវភៅ​សិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិដែលផលិតរួមគ្នា​ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ និង​ក្រសួងអប់រំ។




© រក្សាសិទ្ធិដោយ thmeythmey.com