ព័ត៍មានសុខភាព
សុខភាព៖ វិធីសម្រកក្បាលពោះ ក្រោយសម្រាលបុត្រ
× វិធីសម្រកក្បាលពោះ ក្រោយសម្រាលបុត្រ
• ត្រូវសំរាកមួយរយៈ
វាត្រូវការពេលវេលា ដើម្បីអោយរាងកាយ ត្រលប់មកភាពប្រក្រតីវិញ ដោយសារតែមានការផ្លាស់ប្តូរយ៉ាងច្រើន ក្នុងរយៈពេល ៩ ខែនេះ។
• ធ្វើលំហាត់ប្រាណ
អ្នកអាចចាប់ផ្ដើម ដោយដើរជុំវិញផ្ទះ អោយបានយ៉ាងតិច ៣០ ជំហាន ឬការហាត់យូហ្គាក្រោយសម្រាល ឬការរាំតាមចង្វាក់ភ្លេង។
• បរិភោគអោយតិចតែញឹកញាប់
មិនត្រូវរង់ចាំ រហូតដល់ឃ្លាននោះទេ អ្នកត្រូវទទួលទានអាហារ អោយបានយ៉ាងតិច ៥ ដងក្នុងមួយថ្ងៃ ដើម្បីអោយមានការរំលាយអាហារបានល្អ ហើយត្រូវជៀសវាងការញ៉ាំច្រើនពេក។
• អាហារសម្រន់ដ៏រ័យឆ្លាត
ត្រូវជំនួសអាហារសម្រន់ផ្អែមៗ មកជាផ្លែឈើវិញ ដោយត្រូវជ្រើសយកអាហារសម្រន់ មានជាតិសរសៃច្រើន និងជាតិខ្លាញ់ទាប។
• ការញុំអាហារមានប្រូតេអ៊ីន
អ្នកគួរជំនួសសាច់ខ្លាញ់ មកជាសាច់ត្រីវិញ ដោយសារត្រីមាន Omega-3 ដែលជួយបន្ថយការរលាក និងសម្រកទម្ងន់។
• ការញ៉ាំទឹកអោយបានច្រើន
ជាតិទឹក ជួយសម្រកទម្ងន់ ជួយការរំលាយអាហារ និងបន្ថយការឃ្លាន ដោយអ្នកត្រូវញ៉ាំទឹកអោយបាន ៨ កែវក្នុងមួយថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com