ជាតិ
ពីនេះ ពីនោះ
កុំ​រិះគន់​សមាជិក​ក្នុង​ក្រុម តែ​ត្រូវ​សរសើរ​ក្នុង​ក្រុម​វិញ!
14, Jan 2015 , 7:50 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្សម្នាក់ៗសប្បាយចិត្ត​នៅពេល​ដែលមាន​គេ​សរសើរ តែ​មិន​ចង់​ឲ្យ​ស្តាប់​ឬ​ទទួល​ពាក្យរិះគន់​ពី​គេ​នោះទេ។ ទោះបីជា​នៅក្នុង​ក្រុមគ្រួសារ មិត្តភក្តិ ឬ​អ្នកធ្វើការ​ជាមួយគ្នា​ក៏ដោយ ប្រសិនបើជា​ចង់​រិះគន់​ឬ​កែលម្អ​អ្វីមួយ គឺ​ត្រូវសុំ​ជួប​ឬ​ណាត់​ជួបតែ​ពីរ​នាក់ ដើម្បី​រិះគន់ និង​កែលម្អ​នូវ​អ្វី​ដែលជា​ចំណុច​ខុស​ឆ្ង​ង់រ​បស់​អ្នក​ដែល​បានធ្វើ​ខុស។ ការធ្វើ​បែបនេះ គឺអាច​ទុក​មុខ​និង​ឲ្យ​តម្លៃ​ដល់​អ្នក​ដែល​ធ្វើ​ខុស និង​អាចធ្វើ​ឲ្យ​អ្នក​ដែលមាន​កំហុស​ពេញ​ចិត្តនឹង​ទទួលកំហុស និង​កែលម្អ​ឡើងវិញ។



ផ្ទុយ​មកវិញ​អ្នក​តួរ​តែ​សរសើរ​នូវ​ចំណុច​ដែល​អ្នក​គិតថា វា​ជា​ចំណុច​ល្អ​របស់​បុគ្គល​នោះ​នៅ​ចំពោះមុខ​មិត្តភក្តិ ឬ​ក្រុមការងារ​របស់​អ្នក នេះ​អាច​ចាត់ទុកថា​ជាការ​លើកទឹកចិត្ត ឲ្យ​តម្លៃ និង​ជំរុញ​ឲ្យ​បុគ្គល​នោះ​កាន់តែ​ខិតខំ​ធ្វើ​ការងារ​កាន់តែខ្លាំង៕



© រក្សាសិទ្ធិដោយ thmeythmey.com