ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី៖ បក្សថ្មី បម្រើបក្សកាន់អំណាច តែបំបែកសំឡេងបក្សប្រឆាំង
×
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សដែលទើបនឹងបង្កើត និងកំពុងត្រៀមបង្កើតថ្មីនឹងចូលមកបំបែកសម្លេង ពីគណបក្សសង្គ្រោះជាតិ ដើម្បីជួយបម្រើឲ្យគណបក្សប្រជាជនកាន់អំណាចបន្ដទៀត។ ការបញ្ជាក់របស់លោក សម រង្ស៊ីបែបនេះ គឺធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួននៅព្រឹកថ្ងៃពុធ នៅឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកប្រធានបក្សប្រឆាំងបញ្ជាក់យ៉ាងនេះថា៖«គណបក្សតូចៗទាំងនេះគឺមិនអាចយកឈ្នះបានទេ ហើយគណបក្សតូចៗនោះ ដឹងខ្លួនហើយថាមិនអាចឈ្នះទេ តែនៅតែមក។
គណបក្សតូចៗនេះគ្រាន់តែចូលមករំខាន បំបែកសម្លេងពីគណបក្សយើងបន្ដិច ដែលអាចឲ្យគណបក្សប្រជាជនឈ្នះ និងបម្រើគណបក្សប្រជាជនដោយមិនដឹងខ្លួនប៉ុណ្ណោះ។
ជាមួយគ្នានេះលោក សម រង្ស៊ី ក៏អំពាវឲ្យអ្នកគាំទ្រគណបក្សប្រឆាំង នៅតែបន្ដគាំទ្រខ្លួន និងរួបរួមគ្នាឡើងវិញផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com