កីឡាជាតិ
ជាតិ
គួច សុគម្ភៈ និង ឃឹម បូរី ចូលរួមជាមួយណាហ្គាវើលក្រោមការដឹកនាំរបស់លោកមាស ចាន់ណា 
រូបថត៖ Cam Photo Agency និង NagaWorld FC
×![]()
ក្លិបភ្នំពេញក្រោន បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ ខែមករា នេះ ពីការព្រមព្រៀងលក់ខ្សែប្រយុទ្ធ គួច សុគម្ភៈ និងខ្សែប្រយុទ្ធ ឃឹម បូរី ទៅកាន់ក្លិបណាហ្គាវើល (ដែលបានប្តូរឈ្មោះពីណាហ្គាខប) ក្នុងតម្លៃខ្លួនបិទជិតមួយ។
គួច សុគម្ភៈ អាយុ២៧ និង ឃឹម បូរី អាយុ២៥ឆ្នាំ គឺជាកីឡាករដ៏ឆ្នើមរបស់កម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សុគម្ភៈ ដែលលេងឲ្យខេមរាកីឡា៥ឆ្នាំ និងបូរី ដែលជាអតីតកីឡាករក្រសួងការពារជាតិអស់រយៈពេល៥ឆ្នាំដូចគ្នា បានចូលរួមជាមួួយក្លិបភ្នំពេញក្រោនកាលពីឆ្នាំ២០១១។
លោក Yeo Wee Hans ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លិបណាហ្គាវើល បានអះអាងផងដែរពីកិច្ចព្រមព្រៀងនេះ ហើយលោកបានបញ្ជាក់ថា ពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា។ «លោក មាស ចាន់ណា បានសំណូមពរថ្នាក់ដឹកនាំឲ្យទិញកីឡាករទាំងពីរនេះ យើងគាំទ្រតាមសំណើររបស់គាត់ដើម្បីពង្រឹងក្លិប»។ នេះបើតាមការបញ្ជាក់របស់លោក Hans។
បូរី និង សុគម្ភៈ ស្ថិតក្នុងចំណោមកីឡាករ៤រូបដែលត្រូវក្លិបភ្នំពេញក្រោនពិន័យមិនឲ្យមានសកម្មភាពប្រកួតរហូតដល់ចប់ពានរង្វាន់សម្តេច ហ៊ុន សែន។ ការចូលរួមរបស់ពួកគេ គឺកើតឡើងពីរថ្ងៃក្រោយ អតីតមិត្តរួមក្រុម គឺកីឡាករ ហុង ផេង បានទៅចូលរួមជាមួយចម្ការកៅស៊ូបឹងកេត (ដែលគ្រោងប្តូរឈ្មោះជាទៅជា បឹងកេតអង្គរ)។ ចំណែកកីឡាករមួយរូបទៀត គឺអ្នកចាំទី ស៊ូ យ៉ាទី មិនប្រាកដពីអនាគតរបស់ខ្លួននៅឡើយទេ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍ដដែល ណាហ្គាវើលបានចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធក្លិប TriAsia Phnom Penh គីកីឡាករជប៉ុន Ban Kazuaki៕
© រក្សាសិទ្ធិដោយ thmeythmey.com