ជាតិ
ពីនេះ ពីនោះ
តើ soft Skill មានន័យដូចម្តេច?
×
ជំនាញទន់ (Soft Skill) ជាជំនាញមួយដែលមានលក្ខណៈជាសិល្បៈនៃការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រឌិតច្រើន ដូចជាជំនាញនៃការស្តាប់ ការទំនាក់ទំនង ការលើកទឹកចិត្តការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងពេលវេលានិងគ្រប់គ្រងអារម្មណ៍ខ្លួនឯងជាដើម។ ជំនាញនេះពិបាកក្នុងការបណ្តុះបណ្តាលនិងមិនងាយក្នុងការចាប់យកចំណេះដឹងទាំងនេះឡើយព្រោះវាជាលក្ខណៈអរូបិយហើយអាស្រ័យទៅតាមចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗ ៕
© រក្សាសិទ្ធិដោយ thmeythmey.com