ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
​នៅក្នុ​ង​​ប្រ​ទេ​ស​​រំ​ដួល​ ​ម​ន្ត្រី​​ខ្លះ​​ប​ង្កើ​ត​​ខ្ទ​ង់​ចំ​ណា​យ​​​ដើ​ម្បី​​រ​ក​ប្រា​ក់​​​ចំ​ណូ​ល​​​ចូ​ល​​​ហោ​ប៉ៅ​!​
16, Jan 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
ជា​លក្ខណៈ​ទ្រឹស្តី​សកល នៅក្នុង​ក្រុមហ៊ុន​ឯកជន​ទូទៅ បុគ្គលិក និង​ថៅកែ​ក្រុមហ៊ុន​ត្រូវ​ប្រឹងរក​ចំណូល​អោយបាន​ច្រើន​បំផុត​ដើម្បី​ទប់​ទល់នឹង​ចំណាយ។ នៅពេលដែល​ចំណូល​បាន​ច្រើនជាង​ចំណាយ នោះ​មានន័យថា ក្រុមហ៊ុន​ចំណេញ។ ហើយ​បើ​ចំណូល​ទទួលបាន​រឹតតែ​ច្រើនជាង​ចំណាយ ពេលនោះ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​កើនឡើង​កាន់តែច្រើន។



សរុបសេចក្តី​មក នៅក្នុង​ក្រុមហ៊ុន​ឯកជន បុគ្គលិក និង​ថៅកែ មាន​ទិសដៅ​តែមួយគត់ គឺ​បង្កើន​ប្រាក់ចំណូល អោយ​ច្រើនជាង​ចំណាយ ដើម្បី​ទទួលបាន​ប្រាក់ចំណេញ។ ប៉ុន្តែ​សម្រាប់​មន្ត្រីរាជការ​ខ្លះ​នៅក្នុង​ប្រទេស​រំដួល​វិញ  ពួកគេ ប្រឹង​បង្កើត​ខ្ទង់ចំណាយ ដើម្បី​រកប្រាក់​ចំណូល ឬ​ប្រាក់ចំណេញ។ ពួកគេ​បង្កើត​ខ្ទង់ចំណាយ ពីព្រោះ នៅពេល​ដែលមាន​ខ្ទង់ចំណាយ​ប្រាក់​របស់​រដ្ឋ​កាន់តែច្រើន ពេលនោះ មន្ត្រី​ខ្លះ​នៃ​ប្រទេស​រំដួល​អាច​បន្លំ​តួលេខ ឬ​បន្លំ​វិ​ក័យ​ប​ត្រ​បាន​ខ្លះ។ នេះហើយ គឺជា​នយោបាយ​បង្កើត​ខ្ទង់ចំណាយ​ដើម្បី​រកប្រាក់​ចំណូល ឬ​ប្រាក់ចំណេញ​របស់​មន្ត្រី​ខ្លះ​នៃ​ប្រទេស​រំដួល៕


© រក្សាសិទ្ធិដោយ thmeythmey.com