ពីនេះ ពីនោះ
អន្តរជាតិ
​លោ​ក​ ​X​i​ ​J​i​n​p​i​n​g​ផ្ដល់​​​ដំបូ​ន្មា​ន​​​ថា​«​ម​នុ​ស្ស​​​វ័​យ​ក្មេង​​​មិ​ន​គួ​រ​​​ចូ​ល​​​គេ​ង​​​យ​ប់​​ជ្រៅ​​​ពេ​ក​​​នោះ​ទេ​»​
16, Jan 2015 , 10:33 am        
រូបភាព
ដោយ:

ប្រធានាធិបតី​ចិន​លោក Xi Jinpingបាន​ប្រាប់​ទៅកាន់​យុវជន​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស​ចិន​ថា ពួកគេ​មិនគួរ​មាន​ទម្លាប់​ចូល​គេង​យប់​ជ្រៅ​ញឹកញាប់​ពេក​នោះទេ ព្រោះ​វា​​អាច​នឹងធ្វើ​ឲ្យ​អ្នក​ឈឺ ហើយ​មិនបាន​សម្រេច​គោលដៅ​ទៀតផង។ នេះ​បើ​យោងតាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV ។



លោក Xi Jinpingនិយាយ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​លើ​ការគ្រប់គ្រង​ពេលវេលា​ប្រាប់​ទៅកាន់​ក្រុមមន្ត្រី​បក្ស​ស្រុក​ថា​លោក​ធ្លាប់​ចូល​គេង​យប់​ជ្រៅ​កាលពី​ពេលដែល​លោក​ធ្វើជា លេខាធិការ​បក្ស​ស្រុក។  ប៉ុន្តែ​ក្រោយមក​គាត់​បាន​រកឃើញ​វា​មិនមែនជា​វិធី​មួយ​ប្រកបដោយ​និរន្តរភាព ដើម្បី​ធ្វើការ​និង​ជីវិត​រស់នៅ​នោះ​ទេ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព របស់លោក​ទៀតផង។

លោក​បាន​និយាយថា៖ «ខ្ញុំ​ធ្លាប់​មិន​ដេក​រហូត​ពេញ​មួយ​យប់​ជា​ញឹកញាប់​ណាស់​ហើយ​ជា​លទ្ធផល​ខ្ញុំ​ក៏​ឈឺ​ធ្ងន់​ក្នុង​មួយខែម្ដង»។ លោក​បាន​បន្ថែមថា​ក្រោយមក​លោក​បាន​សម្រេចចិត្ត​ចូលដេក​នៅក្នុង​រង្វង់​ម៉ោង ១២អធ្រាត្រ​វិញ​ដោយ​ទុក​ការងារ​ដែល​មិនទាន់បាន​បញ្ចប់​សិន ទុក​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​ទៀត។

ប្រធានាធិបតី​ចិន​រូបនេះ​ក៏បានផ្ដល់​ដំបូន្មាន​ដល់​យុវជន​ជំនាន់​ក្រោយ​ថា ពួកគេ​មិនគួរ​ប្រញាប់ប្រញាល់​ក្នុងការ​សំរេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​ពេក​នោះទេ ដោយ​លោក​បាន​បញ្ជាក់ថា ៖«អ្នក​ត្រូវតែមាន​ចំណង់​នៅ​ចិត្ត​ក្នុង​ដួង​ចិត្តជា​ជានិច្ច ប៉ុន្តែ​អ្នក​ក៏ត្រូវ​ការ​ពេលវេលា​របស់​អ្នក​ផងដែរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com