កីឡាជាតិ
ជាតិ
កម្ពុជាបញ្ជូនកីឡាករអេឡិចត្រូនិក៣ក្រុមទៅចូលរួមប្រកួតនៅចិន 
រូបថតផ្តល់ដោយ Alex Alex
×![]()
សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) បានបញ្ជូនកីឡាករ៣ក្រុមដែលមានគ្នាសរុប១៥នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចអន្តរជាតិ MATIC 2015 (Mission Against Terror International Championships) លើកទី៣នៅចិន ពីថ្ងៃទទី១៧-១៨ ខែមករា ឆ្នាំ២០១៥ ។
កីឡាករអេឡិចត្រូនិចកម្ពុជាទាំងបីក្រុមរួមមាន Secret, NeverCareនិងMD ដែលសុទ្ធតែជាជើងឯកប្រចាំកម្ពុជានាព្រឹត្តិការណ៍ប្រកួតកន្លងមក។ ព្រឹត្តិការណ៍ MATIC 2015 នេះ ប្រព្រឹត្តទៅនាខេត្ត Zhuhai ប្រទេសចិន ដោយម្ចាស់ជើងឯកនឹងទទួលបានប្រាក់រង្វាន់៣ម៉ឺនដុល្លារអាមេរិក។
ក្រុមចំនួន២០មកពីប្រទេសចំនួន៧ នឹងរួមប្រកួតប្រជែងគ្នា ដែលក្នុងនោះ កម្ពុជាមាន៣ក្រុម ម្ចាស់ផ្ទះចិនមាន៨ក្រុម ម៉ាឡេស៊ី២ក្រុម សិង្ហបុរី២ក្រុម ឥណ្ឌូនេស៊ី២ក្រុម ថៃ២ក្រុម និងតៃវ៉ាន់១ក្រុម។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបតាមគោលនយោបាយកីឡាជាតិ និងគោលការណ៍កីឡា E-Sports អន្តរជាតិ។ ក្នុងព្រឹត្តិការណ៍អន្តរជាតិកន្លងមក កម្ពុជាបានទទួលចំណាត់ថ្នាក់ជើងឯករងពីរឆ្នាំជាប់ៗគ្នាគឺក្នុងឆ្នាំ២០១៣ នៅថៃ និង២០១៤នៅលើទឹកដីខ្លួនឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com