កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បណ្តាំ លោក ហែម ថុន ទាក់ទងនឹងការរៀបចំស៊ីហ្គេមនៅខ្មែរ 
×![]()
សារព័ត៌មានថ្មីៗ សូមធ្វើការដកស្រង់បណ្តាំរបស់លោក ហែម ថុន អតីតកីឡាករហែលទឹកជម្រើសជាតិកម្ពុជា អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទាក់ទងនឹងការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជានៅឆ្នាំ២០២៣ ។
ក្នុងកិច្ចសម្ភាសជាវីដេអូ កាលពីឆ្នាំ២០១២ លោក ហែម ថុន បានគិតរួចជាស្រេចហើយថា លោកមិនមានវាសនាបានមើលការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅស្រុកខ្មែរនោះឡើយ ប៉ុន្តែលោករំពឹងថា កូនចៅជំនាន់ក្រោយនឹងសម្រេចបំណងរបស់លោកដើម្បីស្វែងរកភាពជោគជ័យត្រចះត្រចង់ ខណៈកម្ពុជានឹងទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះលើកដំបូង។
លោកបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ក្នុងអាយុ៧២ឆ្នាំ។
សារព័ត៌មានថ្មីៗ នឹងធ្វើចុះផ្សាយជាបន្តបន្ទាប់ទាក់ទងខ្លឹមសារផ្សេងៗដែលលោក ហែម ថុន បានរៀបរាប់ក្នុងបទសម្ភាសជាវីដេអូជាមួយ លោក អ៊ឹង ចំរើន និងលោក ភិរុណ ឧត្តម កាលពីឆ្នាំ២០១២ កន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com