ព័ត៍មានសុខភាព
សុខភាព៖ ស្រមុក គួរធ្វើដូចម្តេច?
× ការស្រមុក ជាទម្លាប់ដ៏អាក្រក់មួយ ដែលវាតែងតែរំខាន ដល់អ្នកដែលគេងក្បែរអ្នកជានិច្ច ហើយក៏ជាសំលេងមួយ ដែលគួរឱ្យថ្លង់ផងដែរ។ ដូច្នោះ ខាងក្រោមនេះ គឺជាវិធីសាស្ត្រ
មួយចំនួន ដែលអាចជួយដល់អ្នកបាន ក្នុងការបំបាត់ការស្រមុក ៖
• ជៀសវាងការទទួលទានគ្រឿងស្រវឹង និង ថ្នាំ ដែលធ្វើឱ្យការដកដង្ហើមរបស់អ្នកយឺត ដូចជា ថ្នាំងងុយដេក និងថ្នាំរំងាប់អារម្មណ៍។
• បរិភោគចំណីអាហារឱ្យមានកម្រិត
• ធ្វើលំហាត់ប្រាណ និងការរក្សាទម្ងន់អោយថេរ និងមានសុខភាពល្អ។
• ចូលគេងឱ្យបានទៀងទាត់រាល់យប់ និងគេងឱ្យបានគ្រប់គ្រាន់ ។ លំនាំនៃការគេងទៀងទាត់ អាចជួយឱ្យអ្នកគេងបានល្អប្រសើរ ហើយការគេងស្ងប់សា្ងត់ អាចកាត់បន្ថយការស្រមុកបាន។
• អ្នកអាចគេងផ្អៀង ដោយមិនគេងផ្ងារ ព្រោះការគេងផ្ងារ អាចបង្កើនការស្រមុករបស់អ្នកបាន។ អាចព្យាយាមយកខ្នើយ កល់ពីក្រោមខ្នងរបស់អ្នក។
• បញ្ឈប់ការជក់បារី ព្រោះវាអាចជួយកាត់បន្ថយការរលាក និងការ ហើមនៅក្នុងផ្លូវដង្ហើម ដែលអាចរួមចំណែក ដល់ការរួមតូចនៃផ្លូវដង្ហើមផងដែរ។
• គេងដាក់ក្បាលឱ្យទាបជាងខ្លួន ហើយម្យ៉ាងទៀត វាក៏អាចជួយ មិនឱ្យមានការធ្លាក់អណ្តាត ចូលទៅក្នុងបំពង់ក និងអាចធ្វើឱ្យបំពង់ខ្យល់នោះស្ទះ ឬរួមតូច៕
ផ្តល់សិទ្ធិដោយ Health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com