ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖​ រឿង​របស់​គ្រូ និង​សិស្ស
17, Jan 2015 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
           កំណាព្យ
     រឿង​របស់​គ្រូ និង​សិស្ស
          (បទ​ពុំនោល)

-ធ្វើ​គ្រូ​ត្រូវ​ស៊ូ​ក្រ        បើ​ខ្លា​ចក្រ​កុំ​ធ្វើ​គ្រូ
គ្រូ​ល្អ​ប្រពន្ធ​ល្អូ        បើ​មិន​ស៊ូ​គ្រូ​កុំ​ធ្វើ។



-កូន​គេ​រៀន​ចេះដឹង    ហ្នែ៎​កូន​នឹង​ឆ្លាត​គ្រាន់បើ
ពូជ​គេ​មិនដែល​ភ្លើ    ឆ្លាត​ពីលើ​ដល់​កូនចៅ។

-បើ​កូន​ល្ងង់​ល្ងិ​ត​ល្ង​ល់    មិនសូវ​យល់​គ្រូ​ប្រដៅ
ដល់ផ្ទះ​ពុក​ម៉ែ​ហៅ    សួរ​មើលទៅ​មិនសូវ​ចេះ។

-គេ​ដៀល​ថា​នេះ​ហ្នែ៎    ល្ងង់​ព្រោះតែ​គ្រូ​មិនផេះ
កូន​គេ​រៀន​មិនចេះ    រៀន​មិន​ខ្មេះ​មកពី​គ្រូ។

-សិស្ស​ឆ្លាត​មកពី​ពូជ?    សិស្ស​ខិលខូច​មកពី​គ្រូ?
សិស្ស​ល្ងង់​រៀន​មិន​ស៊ូ    មកពី​គ្រូ​រៀន​មិនកើត។

-រឿង​នឹង​គួរ​ពិ​ចារ    តើ​អ្នកណា​មិន​កំណើត?
កូនសិស្ស​រៀន​មិនកើត ឬ​សស្លើត​មកពី​គ្រូ?

-បើ​សិស្ស​ណា​រៀន​ឆ្លាត     រៀន​សង្វាត​ដោយ​តស៊ូ
គ្មាន​អ្នក​សរសើរ​គ្រូ    តែ​នឹង​ល្អូ​រ​កូន​ល្ងិតល្ងង់។

-រឿង​នឹង​គិត​ឲ្យ​ដល់    កុំ​សល់វ៉ល់​នាំ​ឲ្យ​លង់
កូនចៅ​មានពូជ​ពង្ស    កូន​ឆ្លាត​ល្ងង់​មាន​តក់​នៀល។

-កូន​ឆ្លាត​ស្រួល​បង្រៀន    ស្រួល​ប្រិត​ប្រៀនប្រដៅ​ដៀល
កូន​ល្ងង់​មិន​ននៀល    ច្រើន​ត្រាប់​ពាល​ឫក​មិនល្អ។

-ដូច្នេះ​កុំ​ដៀល​គ្រូ    ត្រូវ​គិតគូរ​ដោយ​ចំហ
កូន​អាក្រក់​ឬ​ល្អ        កូន​បង្ក​ខូច​ពូជ​ផៅ។

-បើ​ផ្តេកផ្តួល​លើ​គ្រូ    គាត់​តស៊ូ​បង្រៀន​ទៅ
បង្រៀន​ត​កូនចៅ    ផុត​ល្ងង់ខ្លៅ​ទៅជា​ចេះ។

-យ៉ាងណា​គាត់​ជា​គ្រូ    ផ្តល់​គំរូ​ផ្ទេរ​ចំណេះ
ឲ្យ​យើង​បាន​រៀន​ចេះ    កុំ​ប្រហែស​ភ្លេច​គុណគ្រូ៕

    និពន្ធ​ដោយ៖ វិឆ័យ សុ​ភី


© រក្សាសិទ្ធិដោយ thmeythmey.com