ជាតិ
ពីនេះ ពីនោះ
អ្នកស្នេហាជាតិ​មានន័យ​ដូចម្តេច?
17, Jan 2015 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ

 
អ្នកខ្លះ គិតថា អ្នកស្នេហាជាតិ គឺជា​អ្នកកាន់កាំភ្លើង​ការពារជាតិ អ្នក​កសាង​ជាតិ អ្នកបម្រើ​ជាតិ។ អ្នកខ្លះ​ទៀតថា អ្នកស្នេហាជាតិ គឺជា​អ្នក​ជួយ​សហគមន៍ ឬ​ជា​អ្នក​ជួយ​សកម្មភាព​សង្គម​តូចតាច រីឯ​អ្នកខ្លះ​ទៀតថា អ្នកស្នេហាជាតិ គឺជា​អ្នកនយោបាយ។ និយាយ​បែប​ផ្សេង មានន័យថា ធ្វើ​នយោបាយ​ទើប​ជា​អ្នកស្នេហាជាតិ។ប៉ុន្តែ សម្រាប់​មនុស្ស​មួយក្រុម​ផ្សេងទៀត ពួកគេ​បាន​អោយនិយមន័យ​អ្នកស្នេហាជាតិ​ថា គឺជា​ក្រុមមនុស្ស​មិន​លួច​ទ្រព្យ​ពី​ជាតិ ជា​ក្រុមមនុស្ស​មិន​ឈរ​អោបដៃ​មើល​ជាតិ​លិចលង់ ឬ​ជា​ក្រុមមនុស្ស​ដែល​មិន​ធ្វើ​សកម្មភាព​អាក្រក់​នាំអោយ​ប៉ះពាល់​ដល់​ជាតិ។



ឧទាហរណ៍​ថា ឪពុក​ម្នាក់​ដែល​ខំព្យាយាម​អប់រំ​បង្រៀន​កូន​អោយ​ចេះដឹង និង​មិនអោយ​ប្រព្រឹត្តិ​អំពើអាក្រក់​ចំពោះ​សង្គម ឪពុក​នោះ ក៏​ជា​អ្នកស្នេហាជាតិ​ដែរ។

ម្ចាស់​សិប្បកម្ម​ដែលមាន​បុគ្គលិក២នាក់ ខិតខំ​ផលិត​ដើម្បី​រួមចំណែក​កំណើន​សេដ្ឋកិច្ចជាតិ ម្ចាស់​សិប្បកម្ម​នោះ ក៏​ជា​អ្នកស្នេហាជាតិ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com