ជាតិ
ពីនេះ ពីនោះ
ហេតុអ្វី​បានជា​ម្តាយក្មេក និង​កូនប្រសា​ស្រី​មិនសូវ​ត្រូវ​គ្នា?
18, Jan 2015 , 10:34 am        
រូបភាព
ដោយ: ថ្មីៗ

ក្នុង​ក្របខណ្ឌ​ករណី​ពិសេស មាន​ម្តាយក្មេក និង​កូនប្រសា​ស្រី​មួយចំនួន​ត្រូវ​គ្នា​ចាក់ទឹកមិន​លិច។ ប៉ុន្តែ​ជាទូទៅ ម្តាយក្មេក និង​កូនប្រសា​ស្រី​មិនសូវ​ជា​ត្រូវ​គ្នា​ប៉ុន្មាន​ទេ បើទោះជានៅក្នុង​គ្រួសារ​អ្នកមាន ឬ​អ្នកក្រ​ក៏ដោយ។



ហេតុអ្វី​បានជា​ម្តាយក្មេក និង​កូនប្រសា​ស្រី​មិនសូវ​ត្រូវ​គ្នា?

មាន​មូលហេតុ​មួយចំនួន​ដែល​អាច​ពន្យល់​ពី​បញ្ហា​នេះ​បាន ក្នុងនោះ​មាន ទី១ ម្តាយក្មេក​គិតថា កូនប្រុស​របស់ខ្លួន​លែង​សូវ​រវីរវល់​នឹង​គាត់ ក្រោយ​រៀប​អាពាណ៍​ពិ​ពាណ៍។ ទី២ ក្រោយ​រៀបការ កូនប្រុស​មិនសូវ​ផ្តល់​ថវិកា​ដល់​ម្តាយ។ ទី៣ ម្តាយ​គិតថា ខំ​ចិញ្ចឹម​កូន​អោយ​រៀនសូត្រ មានការ​ងារ​ធ្វើ មាន​ប្រាក់ខែ​ខ្ពស់ បែរជា​កូន​ទៅ​ចិញ្ចឹម​ប្រពន្ធ​វា​វិញ។ ទី៤ ម្តាយក្មេកគិតថា កូនប្រុស​របស់ខ្លួន​យកប្រាក់​ខែ​ទៅ​ចិញ្ចឹម​គ្រួសារ​ខាង​ស្រី​បន្តទៀត។ ទី៥ ម្តាយកូនប្រុស​គិតថា កូនប្រសា​ស្រី​មិនសូវ​ចេះ​ទុកដាក់ ឬ​ខ្ជះខ្ជាយ។ ទី៦ ម្តាយកូន​ប្រុស​គិតថា កូនប្រសា​ស្រី​ជា​មនុស្ស​មិនសូវ​ចេះ​គួរសម។

គំនិត​របស់​កូនប្រសា​ស្រី​វិញ គឺថា ទី១ ម្តាយក្មេក​ចែក​កេ​មរតក​មិន​ស្មើគ្នា។ ទី២ ម្តាយក្មេកស្រឡាញ់​កូនស្រី​បង្កើត​របស់ខ្លួន​ជាង​កូនប្រុស​ដែល​ត្រូវជា​ស្វាមី​ខ្លួន។ ទី៣ ម្តាយក្មេក
ស្រឡាញ់​ចៅ​មិន​ស្មើគ្នា មានន័យថា ម្តាយក្មេក​មិនសូវ​ស្រឡាញ់​ចៅ​ដែលជា​កូន​របស់​កូនប្រសា​ស្រី។ ទី ៤ ម្តាយក្មេក​មិន​ជួយ​កិច្ចការ។ ទី៥ ម្តាយក្មេក​ទារ​តែ​លុយ។ ទី៦ ម្តាយក្មេក​ច​រឹត​មិនល្អ​និយាយដើម​កូនប្រសា​ស្រី និង ទី៧ ម្តាយក្មេក​គិតតែ​ពី​ដើរលេង គ្មាន​គិតពីគ្រួសារ។

ដោយសារ តែ​ការគិត​ខុសគ្នា​ដូច​អ្វីដែល​បាន​រៀបរាប់​ខាងលើនេះ ទើប​ម្តាយក្មេក និង​កូនប្រសា​ស្រី​មិនសូវ​ត្រូវ​គ្នា៕



  

© រក្សាសិទ្ធិដោយ thmeythmey.com