ជាតិ
ពីនេះ ពីនោះ
មនុស្ស ៨ ជំពូក ដែល​មិន​សាក​សម ក្នុងការ​បង្កើត​មុខរបរ
18, Jan 2015 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ទាំងអស់ សុទ្ធតែ​ចង់​ក្លាយជា​អ្នកមាន។ ដូចនេះ គេ​ជ្រើសរើស​ផ្លូវ​មួយ គឺ​ការបង្កើត​ក្រុមហ៊ុន ដោយ​ខ្លួនឯង។ ប៉ុន្តែ មិនមែន​មនុស្ស​គ្រប់រូប សុទ្ធតែ​សាក​សម​ក្នុងការ​បង្កើត​វា​ទេ។ តើ​មនុ​ស្សណា ដែល​មិន​សាក​សម​នោះ?



1. មនុស្ស​ដែល​មិន​យល់ដឹង ពី​ការបង្កើត​មុខរបរ គ្មាន​គោលដៅ​ច្បាស់លាស់ ថែមទាំង​គ្មាន​គ្រោងការ​ត្រឹមត្រូវ។

2. មនុស្ស​ដែលមាន​អំនួត​ខ្លាំងពេក ចំពោះ​ខ្លួនឯង ហើយ​ធ្វើ​អ្វី មិនចេះ​ពិភាក្សា​ជាមួយ​អ្នកដទៃ ដោយ​យល់ថា ខ្លួនឯង​ត្រូវ​គ្រប់ពេល។

3. មនុស្ស​ដែល​ស្របតាម​គេ​រហូត គ្មាន​គំនិត​ផ្ទាល់ខ្លួន។

4. មនុស្ស​ដែល​ខ្ជិល ធ្វើការ​តិចជាង​ប្រាក់ខែ​ខ្លួន ហើយ​ដើរ​និយាយដើម​គេ រហូត មិន​ធ្វើ​ការងារ​អ្វី​សោះ។

5. មនុស្ស​ដែល​ធ្វើ​តាមតែ​អារម្មណ៍​របស់ខ្លួន គ្មាន​សតិ​ក្នុងការ​គិតពិចារណា ថា​តើ​គួរ​ធ្វើ ឬ​អត់។

6. មនុស្ស​ដែល​ចេះដឹង​រឿង​គេ រឿង​អ្វី​ក៏​ចង់​លូកដៃ​ដែរ។

7. មនុស្ស​ដែល​គ្មាន​ចិត្ត​ក្លាហាន ខ្លាច​អ្នកដទៃ​គ្រប់​រឿង។

8. មនុស្ស​ដែលមាន​ចិត្ត​ឆាប់​ស្កប់ស្កល់ ចំពោះ​រឿង​បន្តិចបន្តួច គ្មាន​ចិត្ត​ម​ហិច​តា។ ដូចនេះ បើ​អ្នកជា​មនុស្ស​ជំពូក​ទាំងអស់នេះ អ្នក​មិន​សាក​សម​ក្នុង​ការបង្កើត​ក្រុមហ៊ុន​ទេ៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com