ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «អនុម័ត, អនុមតិ» មួយណា​ត្រឹមត្រូវ?
19, Jan 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
  ពន្យល់​ពាក្យ



តើ​ពាក្យ «អនុម័ត, អនុមតិ» មួយណា​ត្រឹមត្រូវ?
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺអាច​សរសេរ​បាន​ទាំងពីរ តែមួយ​ជា«នាម» និង​មួយទៀត​ជា«កិរិយាសព្ទ។
ទី១. ជា​នាម សរសេរ​ជា «អនុមតិ» មានន័យថា ការយល់ព្រម, ការព្រម​តាម, ការយល់ឃើញ​ជាមួយ, ការបង្គាប់, សន្មតិ។
ទី២. ជា​កិរិយាសព្ទ សរសេរ​ជា «អនុម័ត»យល់ព្រម, ព្រម​តាម, យក់​ឃើញ​ជាមួយ, បង្គាប់, សន្មត៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com