ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «សន្មត,សន្មតិ» មួយណា​ត្រឹមត្រូវ?
20, Jan 2015 , 8:52 am        
រូបភាព
ដោយ: ថ្មីៗ
  ពន្យល់​ពាក្យ



តើ​ពាក្យ «សន្មត,សន្មតិ» មួយណា​ត្រឹមត្រូវ?
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺអាច​សរសេរ​បាន​ទាំងពីរ តែមួយ​ជា«នាម» និង​មួយទៀត​ជា«កិរិយាសព្ទ។

ទី១. ជា​នាម សរសេរ​ជា «សន្មតិ» ការប្តេជ្ញា, ការសន្យា, អនុមតិ, ការយល់​ព្រមជាមួយ, ដំណើរ​ព្រម​តាម, ការតាំង, ការកំណត់, ការ​ទុកដាក់​ជា...។

ទី២. ជា​កិរិយាសព្ទ សរសេរ​ជា «សន្មត» ប្តេជ្ញា, សន្យា, អនុម័ត, យល់ព្រម​ជាមួយ, ព្រម​តាម, តាំង​ឲ្យ​ជា..., កំណត់​ជា..., ទុកដាក់​ឲ្យ​ជា...៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com