ជាតិ
ពិភពតារា៖ នៅ ម៉ារីសា សូមឲ្យតែបុរសនោះនៅកំលោះ 
×![]()
ភ្នំពេញ៖ អ្នកសម្តែងពន្លកថ្មី កញ្ញា នៅ ម៉ារីសា ដែលបានបង្ហាញវត្តមាននៅក្នុងខ្សែវីដេអូភាគរបស់ផលិត កម្មមហាហង្ស បានបង្ហើបប្រាប់ឲ្យដឹងពីជីវិតគូស្រករថា ទៅថ្ងៃអនាគត បើនាងមានស្វាមី គឺមិនសំខាន់ទេលើអាយុក្មេង ចាស់ មាន ឬក្រ តែអ្វីដែលសំខាន់ គឺនាងសូមឲ្យបុរសនោះនៅកំលោះ។
អ្នកសម្តែងថ្មោងថ្មី វ័យ ១៩ឆ្នាំ ដែលមានសម្រស់ស្រស់ស្អាត សាច់សរម៉ដ្ឋ រលើបរលោង ដែលទើបតែចាប់ផ្តើមរះលើវិថីសិល្បៈ ដោយសារតែការប្រឡងជ្រើសរើសតារាសម្តែងរបស់ផលិតកម្ម មហាហង្ស កញ្ញា នៅ ម៉ារីសា បានប្រាប់ឲ្យដឹងថា នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជិត១ឆ្នាំហើយ ដោយនាងមានឱកាសបានសម្តែងខ្សែភាពយន្តចំនួនរឿង២ គឺរឿងទី១ “រលកបោកខ្សាច់” និងរឿង ទី២ “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” ។
កញ្ញា ម៉ារីសា បានប្រាប់ឲ្យដឹងផងដែរថា បច្ចុប្បន្ន ក្រៅពីការងារសិល្បៈ និងកំពុងសិក្សា នាងមិនទាន់ចង់គិតពីរឿងអ្វីផ្សេងទេ ជាពិសេសរឿងស្នេហា ដោយនាងអះអាងថា នាងមានវ័យក្មេងពេក ខ្លាចដើរលើផ្លូវស្នេហានេះខុស ប៉ះចំស្នេហាត្រីកោណ ស្នេហាប្តីគេជាដើម ប្រាកដជាបាត់បង់អនាគត។ ម្យ៉ាងវិញទៀត នៅក្នុងវិថីសិល្បៈវាងាយនឹងជួបប្រទះព័ត៌មាន និងរឿងរ៉ាវស្នេហាខ្លាំងណាស់។ ដូច្នេះ នាងទើបតែចូលប្រឡូក មិនចង់យកខ្លួនទៅពាក់ព័ន្ធក្នុងរឿងស្នេហានោះទេ ។
យ៉ាងណាក្តី កញ្ញា ម៉ារីសា បានប្រាប់ទៀតថា នាងមិនទាន់ចង់គិតចង់ប្រឡូករឿងស្នេហាទេ គឺចង់យកពេលទំនេរពីការសិក្សាទៅ ចាប់អាជីពសិល្បៈ និងខំប្រឹងកសាងកេរ្តិ៍ឈ្មោះឲ្យល្បី មានភាពលេចធ្លោ បន្ថែមពីនេះសិន ។ នាងបញ្ជាក់ថា មិនចង់ឲ្យជួបប្រទះនោះ គឺរឿងស្នេហាត្រីកោណ ព្រោះស្នេហាទាំងនេះ សុទ្ធតែអនាគតស្វាមីមានទ្រព្យសម្បត្តិតាមផ្លូវកាត់ ដែលប៉ះចំប្តីគេ ឬក៏មានឈ្មោះថាចុង (ប្រពន្ធចុង) នោះ។ នាងបន្ថែមថា ស្នេហាបែបនេះ អនាគត គ្មានអ្នកណាម្នាក់មើលដឹងទេ ថាទៅថ្ងៃក្រោយបែបណា?...៕
© រក្សាសិទ្ធិដោយ thmeythmey.com