ជាតិ
ជនបរទេសខុសច្បាប់១២៩៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាក្នុងឆ្នាំ២០១៤
× អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃលោក សុខ ផល មានប្រសាសន៏ថា ក្រសួងមហាផ្ទៃបានបណ្តេញជនបរទេស ចំនួន ១២៩៩ នាក់ ចេញពីកម្ពុជា និងទទួលប្រាក់ពិន័យ ១៣៧១លានរៀលផងដែរ នៅឆ្នាំ២០១។ ការថ្លែងរបស់លោក សុខ ផល បែបនេះគឺធ្វើឡើង នៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេស កាលពីព្រឹកថ្ងៃទី២១មករានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក សុខ ផល បានបន្ថែមទៀតថា ជនបរទេសដែលមករស់នៅប្រទេសកម្ពុជាទាំងនោះ គឺខុសច្បាប់មិនមានឯកសារ លិខិតស្នាមត្រឹមត្រូវនោះទេ។ លោកបានបញ្ជាក់ថា ជនបរទេសខុសច្បាប់ចំនួន១២៩៩នាក់ ក្នុងនោះរួមមាន អាមេរិក ចិន និងជនជាតិវៀតណាមចំនួន៩០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com