ជាតិ
រងគ្រោះព្រោះជាកូននិងចៅស៊ីនស៊ីសាមុត 
×![]()
ជាកូនជាចៅរបស់អធិរាជសំឡេងមាសស៊ីនស៊ីសាមុតពួកគេសុទ្ធតែបានអះអាងយ៉ាងក្លៀវក្លាថាពួកគេមានមោទនភាព។គ្រាន់តែមានឈ្មោះថាជាប់សែលោហិតជាមួយស្តេចចម្រៀងខ្មែរនៃទសវត្ស១៩៦០ហើយដែលល្បីល្បាញមានបន្តរហូតដល់ពេលបច្ចុប្បន្ននេះមែនប៉ុន្តែវាក៏មិនតំណាងឲ្យសំណាងរហូតនោះដែរ។
លោកសោមច័ន្ទឆាយាបាននិយាយនៅក្នុងបទសម្ភាសន៍នានាជាមួយអ្នកសារព័ត៌មានកន្លងមកថាលោកស៊ីនស៊ីសាមុតមិនចង់ឲ្យកូនចៅរបស់គាត់ក្លាយជាអ្នកចម្រៀងឡើយ។ប្រសិនបើអ្វីដែលលោកស៊ីនច័ន្ទឆាយាបាននិយាយគឺជាការពិតនោះក៏គ្មានអ្នកណាបានយល់ពីអារម្មណ៍ឬគំនិតរបស់លោកស៊ីនស៊ីសាមុតត្រង់ចំនុចនេះទេ។

© រក្សាសិទ្ធិដោយ thmeythmey.com