ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «បើសិនជា, ប្រសិនជា» មួយណា​ត្រឹមត្រូវ?
22, Jan 2015 , 7:48 am        
រូបភាព
ដោយ: ថ្មីៗ
 ពន្យល់​ពាក្យ

តើ​ពាក្យ «បើសិនជា, ប្រសិនជា» មួយណា​ត្រឹមត្រូវ?



ជាទូទៅ​មនុស្ស​ភាគច្រើន​តែងតែ​បើ​ពាក្យ​ពីរ​នេះ ដោយ​មិនដឹងថា​មួយណា​ប្រើ​ក្នុង​ភាសា​និយាយ និង​ភាសាសរសេរ​នោះទេ។ សូមបញ្ជាក់ថា នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ សម្រាប់​ប្រើ​ក្នុង​ភាសាសរសេរ គឺ​សរសេរ​ជា «ប្រសិនជា» ឬ «ប្រសិនបើជា»។ ពាក្យ​នេះ​ប្រើ​សម្រាប់​ប្រាប់​ពី​សេចក្តី«ស្មាន»សម្រាប់​ប្រើ​ក្នុង​ប្រយោគ។

ឧទាហរណ៍៖ ខ្ញុំ​មាន​តុ, ទូ, កៅអី «ប្រសិនជា​ឬ​ប្រសិនបើជា» របស់​អស់​ទាំងនេះ តើ​បង​យក​ជា​ជំនួស​ប្រាក់​ដែល​ខ្ញុំ​ជំពាក់​បង​នោះបាន​ឬទេ?

ចំណែក​ពាក្យ«បើសិនជា» គឺ​ប្រើ​សម្រាប់តែ​ភាសា​និយាយ​ប៉ុណ្ណោះ៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com