ជាតិ
ពិភពតារា៖ ឡេង មុន្នីរចនា ត្រៀមខ្លួនធ្វើថៅកែស្រី 
×![]()
ភ្នំពេញ៖ ក្រោយបណ្តែតខ្លួនជាតារាសិល្បៈពេលជាច្រើនឆ្នាំ នៅពេលនេះ តារាចម្រៀងយ៉េៗដែលធ្លាប់ឆ្លងកាត់ជីវិតស្នេហ៍ក្រោមដំបូលអាពាហ៍ពិពាហ៍បរាជ័យនាង ឡេង មុន្នីរចនា បានឡើងសម្រស់ស្រស់ក្មេង សាច់ឡើងថ្លាសស្អាតគួរជាទីចេតនាប្លែកតែម្តង។ សម្រស់ឡើងកូដជាថ្មីធ្វើឲ្យប្រុសស្រីក្នុងសិល្បៈសរសើរមិនដាច់ពីមាត់នេះ ត្រូវបានតារាចម្រៀងយ៉េៗរូបនេះ បញ្ជាក់ប្រាប់ថា បណ្តាលមកពីរូបនាងផ្អាករកស៊ីច្រៀងពេលរាត្រី ហើយពេលនេះ នាងកំពុងត្រៀមខ្លួនធ្វើថៅកែដោយខ្លួនឯង។
នៅពេលបង្ហាញវត្តមាននៅក្នុងសកម្មភាពសិល្បៈកាលពីអំឡុងពេលថ្មីៗនេះ ទស្សនិកជន ក៏ដូចជាអ្នកសិល្បៈបានលាន់មាត់សរសើរពីសម្រស់តារាចម្រៀងនាង ឡេង មុន្នីរចនា ថា តារារូបនេះឡើងសម្រស់ប្លែក សាច់សម៉ដ្ឋខៃឡើងក្រភើៗតែម្តងហើយ។
ក្រោយពីអរគុណអ្នកសិល្បៈក៏ដូចជាទស្សនិកជនដែលបានសរសើរ តារាចម្រៀងដែលតែងមានវត្តមានច្រៀងកំដរភ្ញៀវពេលរាត្រីនៅភោជនីយដ្ឋានទន្លេសាប អស់រយៈពេលជាច្រើនឆ្នាំមកនោះ នាង ឡេង មុន្នីរចនា បាននិយាយថា៖«ខ្ញុំពិតជាអៀនមែនទែន នៅពេលគេសរសើរបែបនេះ តែខ្ញុំឡើងសាច់មើលទៅស្រស់ថ្លាជាងមុននេះ ព្រោះពេលនេះ ខ្ញុំមានពេលសម្រាកច្រើន ហើយឥឡូវនេះ ខ្ញុំបានផ្អាកការច្រៀងនៅពេលយប់ហើយ ដូច្នេះមានពេលសម្រាកគ្រប់គ្រាន់ សុខភាពក៏ល្អជាងមុន» ។
ទន្ទឹមនឹងនេះ នាងបង្ហើបឲ្យដឹងថា នឹងត្រៀមខ្លួនធ្វើជាថៅស្រីខ្លួនឯងទៀតផង។ ប៉ុន្តែនាងមិនបានបញ្ជាក់ថា នឹងធ្វើថៅកែនៅមុខជំនួញអ្វីនោះទេ ថាចាំពេលក្រោយនឹងបញ្ជាក់ប្រាប់ ក្រោយពីរបរនោះបានលេចជារូបរាងហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com