ជាតិ
ពីនេះ ពីនោះ
មិន​យល់! លោក សូ ឃុន មាន​អាយុ​ប៉ុន្មាន​ពិតប្រាកដ?
22, Jan 2015 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​មិនចេះ​បូក​ដក​លេខ​ឬ​យ៉ាងណា? លោក សូ ឃុន តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​រូបនេះ បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង១១:១១នាទី​ព្រឹក​នា​ថ្ងៃ​ពុធ ទី២១ ខែមករា ឆ្នាំ២០១៥  ។ យោងតាម​ប្រវត្តិរូប​ដែល​ផ្តល់​ដោយ​រដ្ឋសភា លោក សូ ឃុន កើត​នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៤៩ ប៉ុន្តែ​មន្ត្រីសភា​បែរជា​ដក​លេខ​ឃើញ​លោក សូ ឃុន ទទួលមរណភាព​ក្នុង​អាយុ៧១ឆ្នាំ​ដោយ​រោគាពាធ​ទៅវិញ។



តាមពិត​លោក សូ ឃុន (រដ្ឋសភា​សរសេរ​មិន​ឯកភាពគ្នា​លើ​ត្រកូល «សូ» និង «សូរ») បានទទួល​មរណភាព​ក្នុង​អាយុ៦៥ឆ្នាំ ពោលគឺ​ជាង​មួយខែ​មុនពេល​ដែល​លោក​ត្រូវ​ប្រារព្ធ​ខួប៦៦ឆ្នាំ​របស់លោក។ មិន​យល់! តើ​អាយុ​លោក សូ ឃុន ស្លាប់​ក្នុង​អាយុ​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ?


© រក្សាសិទ្ធិដោយ thmeythmey.com