ជាតិ
ពីនេះ ពីនោះ
ជ្រើសរើស​ការងារ​ដែល​ត្រូវ​នឹង​គោលបំណង គួរ​ធ្វើ​បែបណា?
23, Jan 2015 , 7:40 am        
រូបភាព
ដោយ: ថ្មីៗ
ការងារ​ត្រឹមត្រូវ ជាការ​ងារ​ដែល​ស្រប​នឹង​ចំណង់​ចំណូលចិត្ត និង​ទេ​ព្យ​កោ​លស​ល្យ  ហើយ​ផ្សារភ្ជាប់​នឹង​គោលបំណង​នៅ​ថ្ងៃ​អនាគត​របស់​អ្នក។ បើ​អ្នកធ្វើការ​មិនត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ និង​គោលបំណង​ទេនោះ មិនមែន​មានន័យថា ការងារ​ទាំងនោះ​មិនល្អ​ទេ គ្រាន់តែ​មានន័យថា ការងារ​នោះ​មិន​ទាក់ទង​ទៅនឹង​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ​និង​គោលបំណង​របស់​អ្នក។



ដូច្នេះ​ប្រសិនជា​អ្នក​ជ្រើសរើស​ការងារ​ដែល​ត្រឹមត្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ និង​គោលបំណង​របស់​អ្នក​វិញ​នោះ ទីមួយ៖ អាចជួយ​អភិវឌ្ឍន៍​ចំណេះដឹង​ទាក់ទិន​នឹង​ការងារ​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​កាន់តែ​រីកចម្រើន។ ទី​ពីរ៖ ស្ថាប័ន​ដែល​អ្នក​កំពុង​បម្រើការ ក៏​កាន់តែ​រីកចម្រើន​ឡើង​ដែរ ព្រោះ​ក្នុង​ស្ថាប័ន​នោះ​មាន​បុគ្គលិក​ដែល​ចង់​បំពេញការងារ​ដូចជា​រូបអ្នក៕ 


© រក្សាសិទ្ធិដោយ thmeythmey.com