ជាតិ
ពីនេះ ពីនោះ
រដ្ឋាភិបាល​ត្រូវ​ប្រមែប្រមូល​អ្នកចេះដឹង​ជាន់ខ្ពស់​មក​បម្រើ​ការជូន​រដ្ឋ​វិញ!
23, Jan 2015 , 9:17 am        
រូបភាព
ដោយ: ថ្មីៗ
ដោយសារតែ​ប្រាក់ខែ​តិច ការដឹកនាំ​មិនល្អ​នៅតាម​ស្ថាប័ន បក្សពួកនិយម​ច្រើនពេក បញ្ញវន្ត​ចេះដឹង​ជ្រៅជ្រះ​មូ​យ​ចំនួន​ធំ​ដែល​ទទួលបាន​សញ្ញប​ត្រ​ពិតប្រាកដ​ពី​ក្នុង និង​ក្រៅប្រទេស​បានសម្រេច​ចិត្ត​មិន​ចូលធ្វើ​ការបម្រើ​រដ្ឋ។ ពួកគេ​សុខចិត្ត​ធ្វើការ​បម្រើ​វិស័យ​ឯកជន​ក្នុង និង​ក្រៅប្រទេស បម្រើ​អង្គការ​ក្នុង និង​ក្រៅប្រទេស។ រហូតមកដល់​ពេលនេះ មាន​បញ្ញវន្ត​ខ្មែរ​ជាច្រើន​នាក់​ហើយ​ដែល​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​មួយរយៈ តែ​ក្រោយមក​ក៏​រត់​ចេញទៅ​វិស័យ​ឯកជន ឬ​អង្គការក្រៅរដ្ឋាភិបាល​វិញ។



ការមិន​ប្រមែប្រមូល​ធនធានមនុស្សពូកែៗ ឬ​ការមិន​រក្សាទុក​ធនធាន​មនុស្ស​គុណភាព​សម្រាប់​ជួយ​អភិវឌ្ឍ​ប្រទេស​ខ្លួនឯង គឺជា​កំហុស​របស់​រដ្ឋ។ ការអភិវឌ្ឍន៍ សូម្បីតែ​ផ្ទះ​តូច​មួយ សហគមន៍​តូច​មួយ ក៏​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ដែរ។

គ្មាន​ធនធានមនុស្ស​ល្អ មិន​ចាប់​បាច់​និយាយ​ពី​ការអភិវឌ្ឍន៍ ឬ​ការកសាង​ប្រទេស​អោយ​ជឿនលឿន​ទៅមុខ​បានឡើយ។ សរុបសេចក្តី​មកវិញ រដ្ឋាភិបាល​កម្ពុជា គួរ​គិតគូរ​ឡើងវិញ​ពី​ការ​ប្រមែ​មូល«ធនធាន​បញ្ញវន្ត»អោយមក​ជួយ​កសាង​ប្រទេស​ឡើងវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com