កីឡាជាតិ
ជាតិ
Hun Sen Cup៖ ប៉ូលិស, Albirex, បៀលប្រាយ ប្រជែងរកកៅអីកំពូលតារាងថ្ងៃនេះ 
កីឡាកររបស់ Albirex នាការប្រកួតកន្លងមក
×![]()
វគ្គជម្រុះពានរង្វាន់ Hun Sen Cup 2015 បានឈានដល់ប្រកួតទី២ ហើយនៅក្នុងពូល A និង B ដោយក្រុម ប៉ូលិស, Albirex, បៀលប្រាយ ត្រូវ ៣ ពិន្ទុបន្ថែម ដើម្បីចាប់ឱកាសឈរកំពូលតារាងប្រចាំពូលនីមួយ ដែលនឹងចាប់ប្រកួតពីម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ២៤ មករា តទៅ នៅទីលានបាល់ទាត់មជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ។
សម្រាប់កម្មវិធីប្រកួតទាំងស្រុងប្រចាំថ្ងៃមាន៖
ពូល A គូទី១ ខេត្តត្បូងឃ្មុំ Vs ខេត្តក្រចេះ
ពូល A គូទី២ Albirex Niigata Phnom Penh Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
ពូល B គូទី៣ ខេត្តកំពត Vs ត្រាយអាស៊ីភ្នំពេញ
ពូល B គូទី៤ គីរីវង់សុខសែនជ័យ Vs បៀលប្រាយ
ចំពោះតារាងចំណាត់ថ្នាក់ប្រចាំពូល A បណ្ដោះអាសន្នមាន៖
១) Albirex Niigata Phnom Penh មាន ៣ ពិន្ទុ
២) អគ្គស្នងការដ្ឋាននគរបាលជាតិ មាន ៣ ពិន្ទុ
៣) ខេត្តត្បូងឃ្មុំ មាន ០ ពិន្ទុ
៤) ខេត្តក្រចេះ មាន ០ ពិន្ទុ
ចំពោះតារាងចំណាត់ថ្នាក់ប្រចាំពូល B បណ្ដោះអាសន្នមាន៖
១) បៀប្រាយយូណាធិត មាន ៣ ពិន្ទុ
២) គីរីវង់សុខសែនជ័យ មាន ១ ពិន្ទុ
៣) ត្រាយអាស៊ី មាន ១ ពិន្ទុ
៤) ខេត្តកំពត មាន ០ ពិន្ទុ
© រក្សាសិទ្ធិដោយ thmeythmey.com