កីឡាជាតិ
ជាតិ
ប្រាក់ មុន្នីឧត្តម ស៊ុតបញ្ចូលទីចំនួន១៦គ្រាប់ក្នុងជ័យជម្នះ ២៣-១ របស់ស្វាយរៀងលើព្រៃវែង 
ប្រាក់ មុនីឧត្តម
×![]()
ប្រធានក្រុម ប្រាក់ មុនីឧត្តម នៃក្លិបស្វាយរៀង បានស៊ុតបាល់បញ្ចូលទីតែម្នាក់ឯងចំនួន១៦គ្រាប់ក្នុងជ័យជម្នះ ២៣-១ លើខេត្តព្រៃវែងនាជំនួបវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ លើទៅលានមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ខេត្តតាកែវ។
ជំនួបនារសៀលថ្ងៃអាទិត្យទី២៥ ខែមករា ដដែលនេះ ណាហ្គាវើល បានយកឈ្នះអាជ្ញាធរអប្សរាខេត្តសៀមរាប ៤-១ ។ ដូច្នេះស្វាយរៀង និងណាហ្គាវើល ត្រូវឈានទៅកាន់វគ្គបន្ត ខណៈព្រៃវែង និងអាជ្ញាធរអប្សរា នៅសល់ការប្រកួតបង្គ្រប់កិច្ច។
នៅក្នុងពូល C ជើងឯកឆ្នាំ២០១០ ក្រសួងការពារជាតិ បានហាលអាវ បន្ទាប់ពីចាញ់បឹងកេតអង្គរ ១-០ ។ បឹងកេតអង្គរ កក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយភ្នំពេញក្រោនដែលបានបំបាក់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ១៥-០៕
សារព័ត៌មានថ្មីៗនឹងរាយការណ៍ព័ត៌មានលំអិតបន្ថែមទៀត
© រក្សាសិទ្ធិដោយ thmeythmey.com