ជាតិ
ពីនេះ ពីនោះ
តើពាក្យ «កំណាត់, ក្រណាត់» មួយណាត្រឹមត្រូវ?
× ពន្យល់ពាក្យ
តើពាក្យ «កំណាត់, ក្រណាត់» មួយណាត្រឹមត្រូវ?
នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «កំណាត់»ជានាម។ ជាទូទៅមនុស្សភាគច្រើនដឹងថាពាក្យ «កំណាត់» គឺមានន័យថា អ្វីៗដែលគេកាត់ ឬដាច់ជាពីរកំណាត់ ដូចជាកំណាត់ឈើ, ឬស្សី១កំណាត់។
ក៏ប៉ុន្តែតែពាក្យ «កំណាត់» នេះក៏សំដៅលើកំណាត់សំពត់ផងដែរ មានន័យថាជាសំពត់ចាស់ដាច់ដាចសម្រាប់ជូតអ្វីៗដែលប្រឡាក់, ដែលសៅហ្មង គឺមិនមែនសរសេរជា «ក្រណាត់» ឬ «ក្រណាត់សំពត់» នោះទេ។ រីឯសំពត់ថ្មីដែលគេកាត់ហើយ គេហៅតាមខ្នាតនោះថា សំពត់១អាវ, សំពត់១ត្បូង ឬហៅថា សំពត់១ម៉ែត្រ។ ល។ បើសំពត់វែងហៅថា សំពត់មួយកី, មួយផាប់៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com