មន្ត្រី​គ្រោះថ្នាក់​ទាំង៣ប្រភេទ អែបអប ឡេមឡឺម ចាក់​ស្រា
ជាតិ
រូបត្លុក
សង្គមជាតិ
មន្ត្រី​គ្រោះថ្នាក់​ទាំង៣ប្រភេទ អែបអប ឡេមឡឺម ចាក់​ស្រា
03, Nov 2018 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
មាន​មន្ត្រី៣ក្រុម ដែល​គេ​កត់សម្គាល់ថា ជា​ក្រុមមន្ត្រី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ និង​យ៉ាងហោចណាស់​ក៏​ជាម​ន្ត្រី​ដែលនាំអោយ​មេ​កើយ​របស់ខ្លួន​ធ្លាក់បុណ្យ​ធ្លាក់​ស័ក្តិ​ដែរ ប្រសិនបើ​មេ​កើយ​ទាំងនោះ​នៅតែ​ទុកចិត្ត ទុក​ថ្លើម​លើ​ក្រុមមន្ត្រី​ទាំងនោះ។


ក្រុមមន្ត្រី​ទាំង៣ក្រុម​នោះ ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ នៅតែមាន​ច្រើន​ដដែល​បច្ចុប្បន្ននេះ។

ទីមួយ៖ ក្រុមមន្ត្រី អែបអប។ នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត ពាក្យ​អែបអប មានន័យថា ផ្គាប់ផ្គុន រ​ណេ​បរ​ណិ​ប​ដើម្បី​ឲ្យ​ជិត​ស្និទ្ធស្នាល។

ទី​ពីរ៖ ក្រុម ឡេមឡឺម។ នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត ពាក្យ​ឡេមឡឺម មានន័យថា ឡឺម​ចុះ​ឡឺម​ឡើងរឿយៗ ។ ឧទាហរណ៍៖ អ្នកមាន​ចំណេះ​ពុំ​ស្មើនឹង​អ្នក​ផ្គាប់ផ្គុន​អែបអប​ឡើយ ហើយ​អ្នកបម្រើ​ដែល​នឿយហត់​ខ្លបខ្លាច​ជានិច្ច ក៏​ពុំ​ស្មើនឹង​អ្នក​មក​ធ្វើឡេមឡឺមម្តងៗនោះទេ។

ទី​បី៖ ក្រុម​ចាក់​ស្រា។ ពាក្យ​នេះ មិនមាន​នៅក្នុង​វចនានុក្រម សម្តេច​សង្ឃ ជួន ណាត ឡើយ។ វា​គឺជា​ពាក្យថ្មី​មួយ ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ជាក់ស្តែង​ក្នុងសង្គម​បច្ចុប្បន្ន។ សង្គម​ដែល​សម្បូរ​ទៅដោយ​កម្មវិធី​ស៊ីផឹក​គ្រឿង​ស្រវឹង ស្ទើរ​គ្រប់​ទីកន្លែង​នោះ មាន​មនុស្ស​មួយក្រុម ឬ​មន្ត្រី​ខ្លះ ចូលចិត្ត ធ្វើ​អែបអប ឡេមឡឺម យកចិត្ត​មេ​កើយ ចាក់​ស្រា​ជូន​មេ និង​នាំ​មេ​សប្បាយ​ញឹកញាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 22713 [1] => 9,63,16 [2] => មន្ត្រី​គ្រោះថ្នាក់​ទាំង៣ប្រភេទ អែបអប ឡេមឡឺម ចាក់​ស្រា [3] => content [4] => [5] => [6] => 11 [7] => 0 [8] => រូបត្លុក )